សូរ៉ា 61 · ជូស 28

As-Saff · 61:14

يَا أَيُّهَا الَّذِينَ آمَنُوا كُونُوا أَنْصَارَ اللَّهِ كَمَا قَالَ عِيسَى ابْنُ مَرْيَمَ لِلْحَوَارِيِّينَ مَنْ أَنْصَارِي إِلَى اللَّهِ ۖ قَالَ الْحَوَارِيُّونَ نَحْنُ أَنْصَارُ اللَّهِ ۖ فَآمَنَتْ طَائِفَةٌ مِنْ بَنِي إِسْرَائِيلَ وَكَفَرَتْ طَائِفَةٌ ۖ فَأَيَّدْنَا الَّذِينَ آمَنُوا عَلَىٰ عَدُوِّهِمْ فَأَصْبَحُوا ظَاهِرِينَ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកជួយ(សាសនា) អល់ឡោះ ដូចជាអ៊ីសាកូនម៉ារយ៉ាំបានពោលទៅកាន់អ្នកស្ដាប់ឱវាទ របស់គាត់ថាៈ តើអ្នកណាខ្លះចូលរួមជាមួយខ្ញុំដើម្បីលើកស្ទួយ(សាស នា)អល់ឡោះនោះ? បណ្ដាអ្នកស្ដាប់ឱវាទបានឆ្លើយថាៈ ពួកយើង គឺជាអ្នកចូលរួមលើកស្ទួយ(សាសនា)អល់ឡោះ។ ពេលនោះអំបូរ អ៊ីស្រាអែលមួយក្រុមមានជំនឿ និងមួយក្រុមទៀតគ្មានជំនឿ។ ហើយយើងបានជួយបណ្ដាអ្នកដែលមានជំនឿឱ្យមានកម្លាំងខ្លាំងក្លា ជាងពួកសត្រូវរបស់ពួកគេ ហើយពួកគេក៏បានក្លាយជាអ្នកដែល ទទួលបានជ័យជំនះ។

តាហ្វសៀរ

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកក្លាយខ្លួនជាអ្នកជួយដល់អល់ឡោះ តាមរយៈការជួយសាសនារបស់ទ្រង់ដែលអ្នកនាំសាររបស់ពួកអ្នកបាននាំមក ដូចជាការជួយរបស់ពួក អាល់ហាវ៉ារីយីន(ក្រុមដែលស្ម័គ្រស្មោះនឹងព្យាការីអ៊ីសា) នៅពេលដែលព្យាការីអ៊ីសាកូនរបស់ម៉ារយ៉ាំ បានពោលទៅកាន់ពួកគេថាៈ តើអ្នកណាខ្លះដែលចូលរួមជាមួយខ្ញុំដើម្បីលើកស្ទួយ(សាសនា)អល់ឡោះនោះ? ពេលនោះ ពួកគេក៏បានឆ្លើយតបភ្លាមៗថាៈ ពួកយើង គឺជាអ្នកចូលរួមលើកស្ទួយ(សាសនា)អល់ឡោះ។ នៅពេលនោះ មួយក្រុមនៃអម្បូអ៊ីស្រាអែលបានជឿចំពោះព្យាការីអ៊ីសា ហើយមួយក្រុមផ្សេងទៀតបានប្រឆាំង(មិនជឿ)ចំពោះគាត់ឡើយ។ ហើយយើងបានពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿលើព្យាការីអ៊ីសាឱ្យមានភាពខ្លាំងក្លាជាងពួកដែលគ្មានជំនឿលើគេ(អ៊ីសា)។ ដូច្នេះ ពួកគេក៏បានក្លាយជាអ្នកដែលទទួលបានជ័យជម្នះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់