សូរ៉ា 6 · ជូស 8
Al-An'am · 6:158
هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ رَبُّكَ أَوْ يَأْتِيَ بَعْضُ آيَاتِ رَبِّكَ ۗ يَوْمَ يَأْتِي بَعْضُ آيَاتِ رَبِّكَ لَا يَنْفَعُ نَفْسًا إِيمَانُهَا لَمْ تَكُنْ آمَنَتْ مِنْ قَبْلُ أَوْ كَسَبَتْ فِي إِيمَانِهَا خَيْرًا ۗ قُلِ انْتَظِرُوا إِنَّا مُنْتَظِرُونَ
ពួកគេ(ពួកប្រឆាំង)គ្មានរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់ មកដល់ពួកគេ(ដើម្បីយកជីវិត)ឬម្ចាស់របស់អ្នកនឹងមកដល់(ដើម្បី កាត់ក្ដី) ឬសញ្ញា(ថ្ងៃបរលោក)មួយចំនួននៃម្ចាស់របស់អ្នកនឹងមក ដល់នោះឡើយ។ នៅថ្ងៃដែលសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកមក ដល់ ពេលនោះជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អនៅក្នុងពេល ដែលគេមានជំនឿនោះ។ ចូរអ្នកពោលថាៈ ចូរពួកអ្នករង់ចាំ(ថ្ងៃ បរលោក)ចុះ. ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។
តាហ្វសៀរ
ពួកដែលបដិសេធទាំងនោះគ្មានរង់ចាំអ្វីក្រៅពីម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដែលដកហូតព្រលឹង)និងបរិវារបស់គេ(ម៉ាលីគុលម៉ោត)មកដល់ពួកគេដើម្បីដកយកព្រលឹងរបស់ពួកគេពីលោកិយនេះ ឬក៏ការមកដល់នៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នាថ្ងៃកាត់សេចក្តី(ថ្ងៃបរលោក)ដើម្បីកាត់សេចក្តីរវាងពួកគេ ឬក៏ការមកដល់នៃសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកដែលបង្ហាញពីការ(ជិត)មកដល់នៃថ្ងៃបរលោកនោះឡើយ។ នាថ្ងៃដែលសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកបានមកដល់ (ដូចជាថ្ងៃរះពីទិសខាងលិចជាដើម) ការមានជំនឿរបស់ពួកប្រឆាំងនោះ គឺគ្មានប្រយោជន៍អ្វីដល់គេឡើយ ហើយចំពោះអ្នកមានជំនឿវិញ ក៏គ្មានបានផលប្រយោជន៍អ្វីដល់រូបគេដូចគ្នា ប្រសិនបើគេមិនបានសាងទង្វើកុសលពីមុនមកទេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នករង់ចាំប្រការណាមួយក្នុងចំណោមប្រការទាំងនេះចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល