សូរ៉ា 6 · ជូស 8
Al-An'am · 6:159
إِنَّ الَّذِينَ فَرَّقُوا دِينَهُمْ وَكَانُوا شِيَعًا لَسْتَ مِنْهُمْ فِي شَيْءٍ ۚ إِنَّمَا أَمْرُهُمْ إِلَى اللَّهِ ثُمَّ يُنَبِّئُهُمْ بِمَا كَانُوا يَفْعَلُونَ
ពិតប្រាកដណាស់ ពួកដែលបានបំបែកសាសនារបស់ ពួកគេ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមៗនោះ អ្នក(មូហាំម៉ាត់) គ្មានការពាក់ព័ន្ធនឹងពួកគេបន្ដិចសោះឡើយ។ ពិតប្រាកដណាស់ កិច្ចការរបស់ពួកគេត្រូវប្រគល់ទៅចំពោះអល់ឡោះ បន្ទាប់មក ទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។
តាហ្វសៀរ
ជាការពិតណាស់ ពួកដែលធ្វើឲ្យសាសនារបស់ពួកគេបែកបាក់ជាក្រុមៗក្នុងចំណោមពួកយូដា និងពួកណាសរ៉នី ដោយពួកគេប្រកាន់ខ្ជាប់នូវច្បាប់មួយចំនួន និងបោះបង់ចោល(មិនអនុវត្តន៍)នូវច្បាប់មួយចំនួនទៀត ដែលធ្វើឲ្យពួកគេក្លាយជាក្រុមផ្សេងៗគ្នានោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្មានអ្វីពាក់ព័ន្ធជាមួយនឹងពួកគេបន្តិចណាឡើយ។ ជាការពិតណាស់ រូបអ្នកបានចាកផុតពីភាពវង្វេងដែលពួកគេកំពុងតែស្ថិតនៅនោះ ហើយអ្នកក៏គ្មានតួនាទីអ្វីក្រៅពីការព្រមានដល់ពួកគេនោះឡើយ។ ដូចនេះ កិច្ចការរបស់ពួកគេត្រូវបានប្រគល់លើអល់ឡោះហើយ។ បន្ទាប់មក នៅថ្ងៃបរលោក ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្តនៅក្នុងលោកិយនេះ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល