សូរ៉ា 6 · ជូស 8

Al-An'am · 6:157

أَوْ تَقُولُوا لَوْ أَنَّا أُنْزِلَ عَلَيْنَا الْكِتَابُ لَكُنَّا أَهْدَىٰ مِنْهُمْ ۚ فَقَدْ جَاءَكُمْ بَيِّنَةٌ مِنْ رَبِّكُمْ وَهُدًى وَرَحْمَةٌ ۚ فَمَنْ أَظْلَمُ مِمَّنْ كَذَّبَ بِآيَاتِ اللَّهِ وَصَدَفَ عَنْهَا ۗ سَنَجْزِي الَّذِينَ يَصْدِفُونَ عَنْ آيَاتِنَا سُوءَ الْعَذَابِ بِمَا كَانُوا يَصْدِفُونَ

-ឬដើម្បីកុំឱ្យពួកអ្នកនិយាយថាៈ ប្រសិនបើគេបានបញ្ចុះគម្ពីរមកឱ្យពួកយើង ប្រាកដជាពួកយើងទទួលបានការចង្អុលបង្ហាញ ជាងពួកគេ(ពួកយ៉ាហ៊ូទី និងណាសរ៉នី)។ ហើយជាការពិតណាស់ ភស្ដុតាងដ៏ជាក់ច្បាស់និងការចង្អុលបង្ហាញ ហើយនិងការអាណិត ស្រឡាញ់ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក។ ដូចេ្នះតើអ្នក ណាដែលអយុត្ដិធម៌ជាងអ្នកដែលបានបដិសេធនឹងបណ្ដាភស្ដុតាង របស់អល់ឡោះ និងបែរចេញពីវានោះ? យើងនឹងតបស្នងចំពោះ ពួកដែលបែរចេញពីបណ្ដាភស្ដុតាងរបស់យើងនោះនូវទារុណកម្ម ដ៏អាក្រក់ ដោយសារតែការបែរចេញរបស់ពួកគេ។

តាហ្វសៀរ

ហើយនិងដើម្បីកុំឲ្យពួកអ្នកនិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះគម្ពីរណាមួយមកកាន់ពួកយើងដូចដែលទ្រង់បានបញ្ចុះគម្ពីរទៅឲ្យពួកយូដា និងពួកណាសរ៉នីនោះ ប្រាកដជាពួកយើងគឺជាអ្នកដែលប្រកាន់ខ្ជាប់នឹងវា(គម្ពីរ)ច្រើនជាងពួកគេ(ពួកយូដានិងពួកណាសរ៉នី)ទៅទៀត។ ហើយជាការពិតណាស់ (ពេលនេះ)គម្ពីរមួយដែលអល់ឡោះបានបញ្ចុះវាទៅកាន់ព្យាការីរបស់ពួកអ្នក គឺព្យាការីមូហាំម៉ាត់ ជាភាសារបស់ពួកអ្នក(ភាសាអារ៉ាប់)នោះ គឺបានមកដល់ពួកអ្នកហើយ ដែលវាគឺជាភស្តុតាងយ៉ាងច្បាស់លាស់ និងជាការចង្អុលបង្ហាញទៅកាន់សេចក្តីពិត ព្រមទាំងជាក្តីមេត្តាករុណាចំពោះប្រជាជាតិនេះ។ ហេតុនេះ ចូរពួកអ្នកកុំយកលេសដែលមិនត្រឹមត្រូវទាំងនោះមកដោះសារឲ្យសោះ។ ហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងបែរចេញពីវានោះឡើយ។ យើងនឹងដាក់ទណ្ឌកម្មពួកដែលបានបែរចេញពីភស្តុតាងទាំងឡាយរបស់យើងនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដោយយើងនឹងបញ្ចូលពួកគេទៅក្នុងនរកជើហាន់ណាំ ជាការតបស្នងចំពោះការបែរចេញរបស់ពួកគេ និងការប្រឆាំងរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់