សូរ៉ា 6 · ជូស 8

Al-An'am · 6:137

وَكَذَٰلِكَ زَيَّنَ لِكَثِيرٍ مِنَ الْمُشْرِكِينَ قَتْلَ أَوْلَادِهِمْ شُرَكَاؤُهُمْ لِيُرْدُوهُمْ وَلِيَلْبِسُوا عَلَيْهِمْ دِينَهُمْ ۖ وَلَوْ شَاءَ اللَّهُ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ

ដូចេ្នះដែរ ស្ហៃតនបានលំអដល់ពួកមូស្ហរីគីនជាច្រើន ក្នុងការសម្លាប់កូនចៅរបស់ពួកគេ ដើម្បីពួកគេ(ស្ហៃតន)បំផ្លាញ ពួកទាំងនោះ និងដើម្បីបំភាន់ពួកគេនូវសាសនារបស់ពួកគេ។ ហើយ ប្រសិនបើអល់ឡោះមានចេតនា គឺពួកគេមិនធ្វើកិច្ចការនោះឡើយ។ ដូចេ្នះ ចូរអ្នកបណ្ដោយពួកគេ និងអ្វីដែលពួកគេប្រឌិតនោះចុះ។

តាហ្វសៀរ

ហើយដូចដែលស្ហៃតនបានតុបតែងលម្អដល់ពួកមុស្ហរីគីនចំពោះការកំណត់ដ៏អយុត្តិធម៌នេះដែរ ព្រះនានារបស់ពួកមុស្ហរីគីនដែលជាពួកស្ហៃតនទាំងនោះ ក៏បានលម្អដល់ពួកមុស្ហរីគីនយ៉ាងច្រើងផងដែរដោយឲ្យពួកគេ(ពួកមុស្ហរីគីន)សម្លាប់កូនៗរបស់ពួកគេដោយសារតែខ្លាចភាពក្រីក្រ ដើម្បីពួកវា(ស្ហៃតន)បំផ្លាញពួកមុស្ហរីគីនទាំងនោះដោយធ្វើឲ្យពួកគេធ្លាក់ចូលទៅក្នុងបទឧក្រិដ្ឋនៃការសម្លាប់ជីវិតដែលត្រូវបានអល់ឡោះហាមឃាត់ និងដើម្បីពួកវា(ស្ហៃតន)បំភ័ន្តពួកគេនូវសាសនារបស់ពួកគេ ដោយពួកគេមិនដឹងទេថា តើអ្វីដែលច្បាប់បង្គាប់ប្រើ និងអ្វីដែលមិនមែនជាច្បាប់បង្គាប់ប្រើ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកគេធ្វើដូច្នោះនោះ ពួកគេនឹងមិនធ្វើដូច្នោះឡើយ ក៏ប៉ុន្តែទ្រង់មានចេតនាយ៉ាងដូច្នោះដោយសារមានហេតុផលច្បាស់លាស់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកមុស្ហរីគីនទាំងនោះនិងអ្វីដែលពួកគេបានប្រឌិតទៅលើអល់ឡោះដោយការកុហកបោកប្រាស់នោះចុះ។ ជាការពិតណាស់ រឿងនោះមិនបានផ្តល់ផលប៉ះពាល់ណាមួយមកលើអ្នកនោះទេ ហើយចូរអ្នកប្រគល់កិច្ចការរបស់ពួកគេឲ្យអល់ឡោះជាម្ចាស់ចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់