សូរ៉ា 6 · ជូស 8
Al-An'am · 6:136
وَجَعَلُوا لِلَّهِ مِمَّا ذَرَأَ مِنَ الْحَرْثِ وَالْأَنْعَامِ نَصِيبًا فَقَالُوا هَٰذَا لِلَّهِ بِزَعْمِهِمْ وَهَٰذَا لِشُرَكَائِنَا ۖ فَمَا كَانَ لِشُرَكَائِهِمْ فَلَا يَصِلُ إِلَى اللَّهِ ۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَائِهِمْ ۗ سَاءَ مَا يَحْكُمُونَ
ហើយពួកគេ(ពួកមូស្ហរីគីន)បានរំលែកមួយចំណែក សម្រាប់អល់ឡោះអំពីអ្វីដែលទ្រង់បានបង្កើតនៃផលានុផលដែល បានមកពីការដាំដុះ និងសត្វពាហនៈ ហើយពួកគេបាននិយាយដោយ ការប៉ាន់ស្មានរបស់ពួកគេថាៈ នេះសម្រាប់អល់ឡោះ ហើយនេះគឺ សម្រាប់ព្រះរបស់ពួកយើង។ ហើយអ្វីដែលសម្រាប់ព្រះរបស់ពួកគេ គឺវាមិនទៅដល់អល់ឡោះឡើយ តែអ្វីដែលសម្រាប់អល់ឡោះ នោះគឺទៅដល់ព្រះរបស់ពួកគេ។ អ្វីដែលពួកគេកាត់សេចក្ដីនោះ គឺអាក្រក់បំផុត។
តាហ្វសៀរ
ហើយពួកមុស្ហរីគីនបានបង្កើតរឿងថ្មីចំពោះអល់ឡោះដោយពួកគេបានរំលែកមួយចំណែកសម្រាប់អល់ឡោះជាម្ចាស់អំពីអ្វីដែលទ្រង់បានបង្កើតនៃផល្លានុផល(ដែលបានមកពីការដាំដុះ) និងសត្វពាហនៈ ដោយពួកគេអះអាងថា មួយចំណែកនេះ គឺសម្រាប់អល់ឡោះ ហើយមួយចំណែកផ្សេងទៀត គឺសម្រាប់រូបបដិមានិងព្រះនានារបស់ពួកគេ។ ជាការពិតណាស់ អ្វីដែលពួកគេរៀបចំសម្រាប់ព្រះនានារបស់ពួកគេនោះ គឺមិនបានទៅដល់អ្នកដែលអល់ឡោះទ្រង់បានកំណត់ច្បាប់ឲ្យផ្តល់ការបរិច្ចាគទៅកាន់ពួកគេ ដូចជាអ្នកក្រខ្សត់ និងអ្នកក្រីក្រនោះទេ តែអ្វីដែលពួកគេ(ពួកមុស្ហរីគីន)បានរៀបចំវាសម្រាប់អល់ឡោះនោះ គឺនឹងទៅដល់ព្រះនានារបស់ពួកគេដែលជារូបបដិមា ដោយពួកគេចាត់ចែងវានៅក្នុងកិច្ចការរបស់ពួកគេ។ អ្វីដែលពួកគេបានកំណត់ និងបែងចែកនេះ គឺអាក្រក់ជាទីបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល