សូរ៉ា 6 · ជូស 8
Al-An'am · 6:135
قُلْ يَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ فَسَوْفَ تَعْلَمُونَ مَنْ تَكُونُ لَهُ عَاقِبَةُ الدَّارِ ۗ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួក អ្នកប្រតិបត្ដិតាមមាគ៌ារបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ ប្រតិបត្ដិតាមមាគ៌ារបស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងអ្នក ណា(ខ្ញុំឬពួកអ្នក)ដែលទទួលបានជោគជ័យនៅថ្ងៃបរលោកនោះ។ ពិតប្រាកដណាស់ ពួកដែលបំពានគឺគ្មានជ័យជំនះឡើយ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ារបស់ពួកអ្នក និងអ្វីដែលពួកអ្នកកំពុងស្ថិតនៅលើវានៃការប្រឆាំងនិងភាពវង្វេងចុះ។ ជាការពិតណាស់ ខ្ញុំបានលើកហេតុផលនិងផ្តល់ភស្តុតាងជាច្រើនដល់ពួកអ្នកតាមរយៈការផ្សព្វផ្សាយ(សារ)មួយយ៉ាងច្បាស់លាស់។ ដូចនេះ ខ្ញុំមិនខ្វាយខ្វល់ចំពោះការប្រឆាំងនិងការវង្វេងរបស់ពួកអ្នកនោះទេ។ ផ្ទុយទៅវិញ ខ្ញុំក៏នឹងប្រកាន់ខ្ជាប់នឹងប្រការត្រឹមត្រូវដែលខ្ញុំកំពុងតែស្ថិតនៅលើវានេះដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថា តើនរណាដែលជាអ្នកទទួលបានជោគជ័យនៅក្នុងលោកិយ និងទទួលមត៌កនៃផែនដីនេះ ហើយតើនរណាដែលនឹងទទួលបាននូវលំនៅឋាននៅថ្ងៃបរលោកនោះ។ ពិតណាស់ ពួកមុស្ហរីគីនមិនទទួលបានជោគជ័យនោះទេ មិនថានៅក្នុងលោកិយ ឬថ្ងៃបរលោក។ ផ្ទុយទៅវិញ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែការខាតបង់ប៉ុណ្ណោះ ប្រសិនបើពួកគេនៅតែត្រេកត្រអាលនឹងអ្វីដែលពួកគេកំពុងតែមាននៅក្នុងលោកិយ(នាពេលបច្ចុប្បន្ន)នេះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល