សូរ៉ា 6 · ជូស 8

Al-An'am · 6:138

وَقَالُوا هَٰذِهِ أَنْعَامٌ وَحَرْثٌ حِجْرٌ لَا يَطْعَمُهَا إِلَّا مَنْ نَشَاءُ بِزَعْمِهِمْ وَأَنْعَامٌ حُرِّمَتْ ظُهُورُهَا وَأَنْعَامٌ لَا يَذْكُرُونَ اسْمَ اللَّهِ عَلَيْهَا افْتِرَاءً عَلَيْهِ ۚ سَيَجْزِيهِمْ بِمَا كَانُوا يَفْتَرُونَ

ពួកគេបាននិយាយដោយការប៉ាន់ស្មានថាៈ សត្វពាហនៈ និងផលានុផលទាំងនេះត្រូវបានគេហាមឃាត់មិនឱ្យបរិភោគវា ឡើយ លើកលែងតែបុគ្គលណាដែលពួកយើងអនុញ្ញាតប៉ុណ្ណោះ។ ហើយសត្វពាហនៈនេះដែរ ត្រូវបានគេហាមឃាត់ខ្នងរបស់វា(ក្នុង ការជិះនិងដឹកជញ្ជូន) ព្រមទាំងសត្វពាហនៈដែលពួកគេមិនរំលឹក ឈ្មោះអល់ឡោះចំពោះវា។ (ពួកគេធ្វើដូច្នោះ)គឺដើម្បីមួលបង្កាច់ ទៅលើអល់ឡោះ។ ទ្រង់នឹងតបស្នងចំពោះពួកគេនូវអ្វីដែលពួកគេ បានមួលបង្កាច់នោះ។

តាហ្វសៀរ

ពួកមុស្ហរីគីនបាននិយាយថាៈ សត្វពាហនៈ និងផល្លានុផលទាំងនេះ គឺត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យបរិភោគនោះឡើយ លើកលែងតែជនណាដែលពួកគេចង់(ឲ្យបរិភោគ)ប៉ុណ្ណោះ ដូចជាអ្នកដែលធ្វើការបម្រើរូបបដិមាជាដើម ដោយការអះអាងនិងការប្រឌិតរបស់ពួកគេ ។ ហើយចំពោះសត្វពាហនៈទាំងនោះដែរ ខ្នងរបស់វា គឺត្រូវបានហាមឃាត់មិនឲ្យជិះនិងដឹកជញ្ជូនឥវ៉ាន់នោះទេ ដែលសត្វទាំងនោះមានដូចជា អាល់ហ្ពាហ៊ីរ៉ោះ អាស្សាអ៊ីហ្ពះ និង អាល់ហាមី។ ហើយសត្វពាហនៈទាំងនេះផងដែរ ពួកគេមិនរំលឹកព្រះនាមអល់ឡោះនៅពេលសំឡេះនោះទេ។ តាមពិត គឺពួកគេសំឡេះដោយរំលឹកឈ្មោះបដិមានានារបស់ពួកគេទៅវិញ។ ការធ្វើដូច្នេះរបស់ពួកគេ គឺជាការភូតកុហកមូលបង្កាច់ទៅលើអល់ឡោះជាម្ចាស់ដែលថា អ្វីដែលពួកគេធ្វើទាំងអស់នោះ គឺមកពីអល់ឡោះជាម្ចាស់(អល់ឡោះទ្រង់បង្គាប់ប្រើពួកគេយ៉ាងដូច្នេះ)។ អល់ឡោះជាម្ចាស់ទ្រង់នឹងតបស្នងចំពោះពួកគេនូវទណ្ឌកម្មរបស់ទ្រង់ដោយសារតែអ្វីដែលពួកគេប្រឌិតមូលបង្កាច់ទៅលើទ្រង់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់