សូរ៉ា 59 · ជូស 28
Al-Hashr · 59:8
لِلْفُقَرَاءِ الْمُهَاجِرِينَ الَّذِينَ أُخْرِجُوا مِنْ دِيَارِهِمْ وَأَمْوَالِهِمْ يَبْتَغُونَ فَضْلًا مِنَ اللَّهِ وَرِضْوَانًا وَيَنْصُرُونَ اللَّهَ وَرَسُولَهُ ۚ أُولَٰئِكَ هُمُ الصَّادِقُونَ
សម្រាប់បណ្ដាអ្នកដែលក្រីក្រនៃពួកមូហ៊ើជីរីនដែលត្រូវបាន គេបណេ្ដញចេញពីលំនៅដ្ឋានរបស់ពួកគេ និងទ្រព្យសម្បត្ដិរបស់ពួក គេ ខណៈដែលពួកគេស្វែងរកការប្រោសប្រទាន និងការយល់ព្រម ពីអល់ឡោះ ថែមទាំងពួកគេបានជួយ(សាសនារបស់)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ គឺអ្នកទាំងនោះហើយជាអ្នកដែល ត្រឹមត្រូវ។
តាហ្វសៀរ
ហើយគេបែងចែកមួយចំណែកនៃទ្រព្យសម្បត្តិនេះ ទៅឲ្យជនក្រីក្រដែលបានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ(ពួកមូហាជីរីន) ដែលពួកគេត្រូវបានគេបង្ខំឲ្យបោះបង់ចោលទ្រព្យសម្បត្តិនិងកូនចៅរបស់ពួកគេ ដោយពួកគេរំពឹងថា អល់ឡោះជាម្ចាស់នឹងប្រោសប្រទាននូវលាភសក្ការៈដល់ពួកគេនៅក្នុងលោកិយនេះ និងពេញចិត្តចំពោះពួកគេនៅថ្ងៃបរលោក ហើយពួកគេបានជួយ(សាសនារបស់)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់តាមរយៈការតស៊ូ(ធ្វើសង្គ្រាម)ក្នុងមាគ៌ារបស់អល់ឡោះ។ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលស្មោះត្រង់ក្នុងសេចក្តីជំនឿរបស់ពួកគេយ៉ាងពិតប្រាកដ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល