សូរ៉ា 59 · ជូស 28
Al-Hashr · 59:9
وَالَّذِينَ تَبَوَّءُوا الدَّارَ وَالْإِيمَانَ مِنْ قَبْلِهِمْ يُحِبُّونَ مَنْ هَاجَرَ إِلَيْهِمْ وَلَا يَجِدُونَ فِي صُدُورِهِمْ حَاجَةً مِمَّا أُوتُوا وَيُؤْثِرُونَ عَلَىٰ أَنْفُسِهِمْ وَلَوْ كَانَ بِهِمْ خَصَاصَةٌ ۚ وَمَنْ يُوقَ شُحَّ نَفْسِهِ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ហើយបណ្ដាអ្នកដែលរស់នៅទីក្រុងម៉ាឌីណះ និងមានជំនឿ មុនការភៀសខ្លួនរបស់ពួកគេនោះ គឺពួកគេ(អាន់ស័រ)ស្រឡាញ់ អ្នកដែលបានភៀសខ្លួនទៅកាន់ពួកគេ ហើយនៅក្នុងចិត្ដរបស់ពួក គេគ្មានភាពច្រណែនឈ្នានីសអំពីអ្វីៗដែលគេបានផ្ដល់ឱ្យពួកគេ (មូហ៊ើជីរីន)ឡើយ ថែមទាំងពួកគេគិតគូរ(ពួកមូហ៊ើជីរីន)ជាង ខ្លួនឯងទៅទៀត ទោះបីជាពួកគេត្រូវការចាំបាច់យ៉ាងណាក៏ដោយ។ ហើយអ្នកណាដែលត្រូវគេរក្សាឱ្យផុតពីភាពកំណាញ់ចំពោះខ្លួនគេ នោះ ពួកទាំងនោះគឺជាពួកដែលទទួលបានជោគជ័យ។
តាហ្វសៀរ
ហើយពួកអាន់សរ៍ដែលជាអ្នកដែលបានរស់នៅក្នុងក្រុងម៉ាទីណះមុនពួកមូហាជីរីន ដែលពួកគេជ្រើសយកការមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ គឺពួកគេស្រឡាញ់អ្នកដែលបានភៀសខ្លួនពីក្រុងម៉ាក្កះមកកាន់ពួកគេ ហើយនៅក្នុងដួងចិត្ដរបស់ពួកគេពុំមានភាពច្រណែនឈ្នានីសចំពោះអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះឡើយ នៅពេលដែលគេបានផ្ដល់ទ្រព្យជ័យភណ្ឌអ្វីមួយទៅឱ្យអ្នកទាំងនោះ(ពួកមូហាជីរីន) ដោយគេមិនបានផ្តល់ឲ្យពួកគេ(ពួកអាន់សរ៍)នោះ។ ហើយពួកគេថែមទាំងផ្តល់លាភសក្ការៈលោកិយ(ដែលពួកគេមាន)ឲ្យទៅពួកមូហាជីរីនមុនខ្លួនឯងទៅទៀត ទោះបីជាពួកគេ ជាអ្នកក្រីក្រ និងត្រូវការចាំបាច់យ៉ាងណាក៏ដោយ។ ហើយជនណាដែលអល់ឡោះទ្រង់ការពាររូបគេឱ្យផុតពីភាពកំណាញ់ ដោយការបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់ទ្រង់នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យនូវអ្វីដែលពួកគេប្រាថ្នាចង់បាន និងបានរួចផុតពីអ្វីដែលពួកគេរត់គេច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល