សូរ៉ា 59 · ជូស 28
Al-Hashr · 59:7
مَا أَفَاءَ اللَّهُ عَلَىٰ رَسُولِهِ مِنْ أَهْلِ الْقُرَىٰ فَلِلَّهِ وَلِلرَّسُولِ وَلِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ كَيْ لَا يَكُونَ دُولَةً بَيْنَ الْأَغْنِيَاءِ مِنْكُمْ ۚ وَمَا آتَاكُمُ الرَّسُولُ فَخُذُوهُ وَمَا نَهَاكُمْ عَنْهُ فَانْتَهُوا ۚ وَاتَّقُوا اللَّهَ ۖ إِنَّ اللَّهَ شَدِيدُ الْعِقَابِ
អ្វីៗដែលអល់ឡោះប្រទានជាជ័យភណ្ឌឱ្យអ្នកនាំសាររបស់ ទ្រង់ ដែលជាទ្រព្យសម្បត្ដិរបស់អ្នកភូមិស្រុក(ពួកមូស្ហរីគីន)នោះ គឺសម្រាប់អល់ឡោះ និងសម្រាប់អ្នកនាំសារ និងសម្រាប់សាច់ញាតិ របស់អ្នកនាំសារ និងកេ្មងកំព្រា និងអ្នកក្រីក្រ ហើយនិងអ្នកធ្វើ ដំណើរដាច់ស្បៀង ដើម្បីកុំឱ្យទ្រព្យសម្បត្ដិនោះស្ថិតក្នុងកណ្ដាប់ដៃ អ្នកមានណាម្នាក់ក្នុងចំណោមពួកអ្នក។ ហើយអ្វីដែលអ្នកនាំសារ បានផ្ដល់ឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាចុះ ហើយអ្វីដែលគាត់ បានហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបោះបង់ចោលចុះ។ ចូរពួក អ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នក ដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
តាហ្វសៀរ
ទ្រព្យសម្បត្ដិរបស់អ្នកស្រុកភូមិទាំងឡាយដែលអល់ឡោះបានប្រទានឱ្យទៅអ្នកនាំសាររបស់ទ្រង់ដោយមិនចាំបាច់ធ្វើសង្គ្រាមនោះ វាគឺសម្រាប់អល់ឡោះជាម្ចាស់ ដោយទ្រង់ផ្តល់វាទៅឲ្យជនណាដែលទ្រង់មានចេតនា ហើយសម្រាប់អ្នកនាំសារមូហាំម៉ាត់ គឺមានកម្មសិទ្ធិមួយចំណែក និងមួយចំណែកសម្រាប់សាច់ញាតិរបស់អ្នកនាំសារនៃអម្បូរហាស្សិម និងអម្បូរអាល់មុត្តល់ឡឹប ជាការជំនួសដល់ពួកគេ ពីព្រោះពួកគេត្រូវបានគេហាមមិនឱ្យទទួលយកការបរិច្ចាគទានឡើយ និងមួយចំណែកទៀតសម្រាប់កេ្មងកំព្រា អ្នកក្រីក្រ ហើយនិងអ្នកដំណើរដាច់ស្បៀង ដើម្បីកុំឱ្យទ្រព្យសម្បត្ដិនោះធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកមាន ដោយមិនបានទៅដល់ដៃអ្នកក្រ។ ហើយអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បានផ្ដល់ឱ្យពួកអ្នកអំពីទ្រព្យជ័យភណ្ឌនោះ ចូរពួកអ្នក(ឱបណ្តាអុ្នកមានជំនឿ)ទទួលយកវាចុះ ហើយអ្វីដែលគាត់បានហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបោះបង់ចោល(កុំទាមទារចង់បាន)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយររបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល