សូរ៉ា 58 · ជូស 28

Al-Mujadila · 58:7

أَلَمْ تَرَ أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۖ مَا يَكُونُ مِنْ نَجْوَىٰ ثَلَاثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا هُوَ سَادِسُهُمْ وَلَا أَدْنَىٰ مِنْ ذَٰلِكَ وَلَا أَكْثَرَ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا ۖ ثُمَّ يُنَبِّئُهُمْ بِمَا عَمِلُوا يَوْمَ الْقِيَامَةِ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ

តើអ្នក(មូហាំម៉ាត់)មិនបានដឹងទេឬ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗ ដែលមាននៅលើផែនដីនោះ? គ្មានការពិភាក្សាគ្នាដោយស្ងាត់ៗតែ បីនាក់ក្រៅពីទ្រង់ជាអ្នកទីបួននោះឡើយ។ ហើយទោះជាប្រាំនាក់ ក៏មានទ្រង់ជាអ្នកទីប្រាំមួយដែរ។ ហើយទោះបីជាចំនួនតិចជាងនេះ ឬច្រើនជាងនេះក្ដី ក៏ទ្រង់នៅជាមួយពួកគេដែរ ទោះបីជាពួកគេនៅ ទីណាក៏ដោយ។ បន្ទាប់មកនៅថ្ងៃបរលោក ទ្រង់នឹងប្រាប់ពួកគេឱ្យ ដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹងនូវអ្វីៗទាំងអស់។

តាហ្វសៀរ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីនោះ? គ្មានអ្វីមួយដែលនៅចន្លោះវាទាំងពីរអាចលាក់បាំងពីទ្រង់បានឡើយ។ គ្មានការជជែកគ្នាស្ងាត់ៗណាមួយរវាងបុគ្គលបីនាក់នោះទេ លើកលែងតែមានទ្រង់ជាអ្នកទីបួន(ដែលស្ថិតនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់ ហើយក៏គ្មានការជជែកគ្នាស្ងាត់ៗរវាងបុគ្គលប្រាំនាក់នោះដែរ លើកលែងតែមានទ្រង់ជាអ្នកទីប្រាំមួយ(ដែលស្ថិតនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់។ ហើយទោះជា(ពួកគេ)មានចំនួនតិចជាងនេះ ឬច្រើនជាងនេះក៏ដោយ ក៏ទ្រង់នៅជាមួយពួកគេជានិច្ច (គឺនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់ ទោះបីជាពួកគេស្ថិតនៅទីណាក៏ដោយ។ គ្មានការជជែកគ្នាណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ បន្ទាប់មក នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់