សូរ៉ា 58 · ជូស 28

Al-Mujadila · 58:6

يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيُنَبِّئُهُمْ بِمَا عَمِلُوا ۚ أَحْصَاهُ اللَّهُ وَنَسُوهُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ

(ចូរចងចាំ)នៅថ្ងៃដែលអល់ឡោះធ្វើឱ្យពួកគេរស់ឡើង វិញទាំងអស់គ្នា ហើយទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេបាន ប្រព្រឹត្ដ។ អល់ឡោះបានរក្សាវា(ទង្វើរបស់ពួកគេ)ទុក ខណៈដែល ពួកគេបានភេ្លចវាទៅហើយនោះ។ ហើយអល់ឡោះគឺជាសាក្សីលើ អ្វីៗទាំងអស់។

តាហ្វសៀរ

គឺនៅថ្ងៃដែលអល់ឡោះទ្រង់ពង្រស់ពួកគេទាំងអស់ឱ្យរស់ឡើងវិញ ដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចរួចផុត(មិនរស់ឡើងវិញ)នោះឡើយ។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីទង្វើអាក្រក់របស់ពួកគេដែលពួកគេធ្លាប់បានសាងនៅលើលោកិយ។ អល់ឡោះជាម្ចាស់ទ្រង់រក្សាទុកវាឲ្យពួកគេទាំងអស់ដោយមិនឲ្យទង្វើរបស់ពួកគេបាត់បង់បន្តិចណាឡើយ។ ពួកគេបានភ្លេចវា ប៉ុន្តែពួកគេបានឃើញវាត្រូវបានគេកត់ត្រាទុកនៅក្នុងបញ្ជីកំណត់ត្រាទង្វើរបស់ពួកគេ ដោយក្នុងបញ្ជីនោះ គឺមានកត់ត្រាទុកទាំងអស់(នូវទង្វើរបស់ពួកគេ)មិនថាតូច មិនថាធំនោះឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់ ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់កំបាំងពីទ្រង់បានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់