សូរ៉ា 58 · ជូស 28
Al-Mujadila · 58:5
إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ كُبِتُوا كَمَا كُبِتَ الَّذِينَ مِنْ قَبْلِهِمْ ۚ وَقَدْ أَنْزَلْنَا آيَاتٍ بَيِّنَاتٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُهِينٌ
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់នឹងត្រូវបានគេធ្វើឱ្យពួកគេអាម៉ាស់ ដូចពួកជំនាន់មុន ពួកគេដែលត្រូវបានគេធ្វើឱ្យអាម៉ាស់ដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវភស្ដុតាងៗយ៉ាងច្បាស់លាស់។ ហើយសម្រាប់ ពួកដែលគ្មានជំនឿគឺទារុណកម្មយ៉ាងអាម៉ាស់។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងត្រូវគេធ្វើឲ្យអាប់ឱននិងធ្វើឲ្យអាម៉ាស់បំផុត ដូចជាប្រជាជាតិជំនាន់មុនជាច្រើនដែលបានទទួលរងនូវភាពអាម៉ាស់ និងអាប់ឱននោះដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវបណ្តាភស្ដុតាងជាច្រើនយ៉ាងច្បាស់លាស់។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ ប្រឆាំងនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់នោះ ពួកគេនឹងត្រូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល