សូរ៉ា 58 · ជូស 28

Al-Mujadila · 58:4

فَمَنْ لَمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ مِنْ قَبْلِ أَنْ يَتَمَاسَّا ۖ فَمَنْ لَمْ يَسْتَطِعْ فَإِطْعَامُ سِتِّينَ مِسْكِينًا ۚ ذَٰلِكَ لِتُؤْمِنُوا بِاللَّهِ وَرَسُولِهِ ۚ وَتِلْكَ حُدُودُ اللَّهِ ۗ وَلِلْكَافِرِينَ عَذَابٌ أَلِيمٌ

រីឯអ្នកណាដែលគ្មានខ្ញុំបម្រើសម្រាប់ដោះលែងទេនោះ គឺ ត្រូវឱ្យគេបួសចំនួនពីរខែជាប់ៗគ្នា មុននឹងប៉ះពាល់(រួមរ័ក)គ្នាវិញ។ ហើយបើអ្នកណាគ្មានលទ្ធភាពបួសទេនោះ គឺត្រូវឱ្យគេផ្ដល់ចំណី អាហារដល់អ្នកក្រីក្រចំនួនហុកសិបនាក់។ ធ្វើដូច្នោះ ដើម្បីឱ្យពួក អ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ នោះហើយគឺជា ការកំណត់របស់អល់ឡោះ។ ហើយសម្រាប់ពួកដែលគ្មានជំនឿគឺ ទារុណកម្មដ៏ឈឺចាប់។

តាហ្វសៀរ

រីឯជនហើយដែលគ្មានខ្ញុំបម្រើដើម្បីដោះលែងឲ្យមានសេរីភាពទេនោះ ដូច្នេះចាំបាច់លើគេត្រូវបួសចំនួនពីរខែបន្តបន្ទាប់គ្នា(ដោយមិនត្រូវដាច់បួសនៅថ្ងៃណាមួយក្នុងកំឡុងពីរខែនេះឡើយ) មុនពេលដែលពួកគេអាចរួមដំណេកជាមួយភរិយាដែលគេបាននិយាយហ្ស៊ីហ៊ើរលើនាង។ ហើយជនណាដែលគ្មានសមត្ថភាពក្នុងការបួសចំនួនពីរខែបន្តបន្ទាប់គ្នាទេនោះ គឺចាំបាច់លើគេត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់។ ច្បាប់ដែលយើងបានដាក់បញ្ញត្តិនេះ គឺដើម្បីឱ្យពួកអ្នកមានជំនឿថា ពិតប្រាកដណាស់ វាគឺជាបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើដូចនេះ។ ដូច្នេះ ចូរពួកអ្នកអនុវត្តន៍តាមបទបញ្ជារបស់ទ្រង់ចុះ។ ហើយបណ្តាច្បាប់ទាំងឡាយដែលយើងបានដាក់បញ្ញត្តិចំពោះពួកអ្នកនោះ វាគឺជាព្រំដែនរបស់អល់ឡោះដែលទ្រង់បានកំណត់វាចំពោះខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំបំពានចំពោះវាឲ្យសោះ។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងច្បាប់បញ្ញត្តិរបស់អល់ឡោះនិងព្រំដែនរបស់ទ្រង់ដែលទ្រង់បានកំណត់នោះ គឺនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់