សូរ៉ា 58 · ជូស 28

Al-Mujadila · 58:3

وَالَّذِينَ يُظَاهِرُونَ مِنْ نِسَائِهِمْ ثُمَّ يَعُودُونَ لِمَا قَالُوا فَتَحْرِيرُ رَقَبَةٍ مِنْ قَبْلِ أَنْ يَتَمَاسَّا ۚ ذَٰلِكُمْ تُوعَظُونَ بِهِ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ

ហើយពួកដែលនិយាយពាក្យហ្ស៊ីហ៊ើរពោះភរិយារបស់ ពួកគេនោះ បន្ទាប់មកពួកគេចង់វិលត្រឡប់(ដោយស្របច្បាប់) វិញនូវអ្វីដែលពួកគេបាននិយាយ គឺពួកគេ(ស្វាមី)ត្រូវពិន័យដោយ ដោះលែងខ្ញុំបម្រើម្នាក់មុនពេលពួកគេទាំងពីរប៉ះពាល់គ្នា(រួមរ័ក) វិញ។ នោះគឺជាច្បាប់ដែលគេទូន្មានពួកអ្នកនឹងវា។ ហើយអល់ឡោះ ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ហើយចំពោះអ្នកដែលបាននិយាយនូវពាក្យសម្ដីដ៏អាក្រក់នេះ(ចំពោះភរិយារបស់ខ្លួន) ក្រោយមក ពួកគេចង់ត្រឡប់មករួមដំណេកជាមួយនាងវិញនោះ ជាការពិតណាស់ ចាំបាច់លើពួកគេ(ស្វាមី)ត្រូវទទួលនូវការផាកពិន័យ ដោយត្រូវដោះលែងខ្ញុំបម្រើស្រីម្នាក់ឲ្យមានសេរីភាពមុនពេលពួកគេរួមដំណេកជាមួយពួកនាង។ ច្បាប់ដែលគេបង្គាប់ប្រើពួកអ្នកខាងលើនោះ គឺដើម្បីឲ្យពួកអ្នកចៀសវាងការពោលពាក្យហ្ស៊ីហ៊ើរនេះ។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់