សូរ៉ា 58 · ជូស 28

Al-Mujadila · 58:2

الَّذِينَ يُظَاهِرُونَ مِنْكُمْ مِنْ نِسَائِهِمْ مَا هُنَّ أُمَّهَاتِهِمْ ۖ إِنْ أُمَّهَاتُهُمْ إِلَّا اللَّائِي وَلَدْنَهُمْ ۚ وَإِنَّهُمْ لَيَقُولُونَ مُنْكَرًا مِنَ الْقَوْلِ وَزُورًا ۚ وَإِنَّ اللَّهَ لَعَفُوٌّ غَفُورٌ

ពួកដែលនិយាយពាក្យហ្ស៊ីហ៊ើរ ចំពោះភរិយារបស់ពួកគេ ក្នុងចំណោមពួកអ្នកនោះ គឺពួកនាងមិនមែនជាម្ដាយរបស់ពួកគេ ទេ។ ម្ដាយរបស់ពួកគេគឺជាអ្នកដែលបានបង្កើតពួកគេ។ ហើយពិត ប្រាកដណាស់ ពួកគេនិយាយនូវពាក្យសំដីដ៏អាក្រក់ និងភូតកុហក។ ហើយពិតប្រាកដណាស់ អល់ឡោះមហាអធ្យាស្រ័យ មហាអភ័យ ទោស។

តាហ្វសៀរ

អ្នកដែលនិយាយពាក្យ”ហ្ស៊ីហ៊ើរ”ចំពោះភរិយារបស់ខ្លួនក្នុងចំណោមពួកអ្នក ដោយគេនិយាយទៅកាន់ភរិយារបស់ពួកគេថាៈ “ចំពោះខ្ញុំ នាងប្រៀបដូចជាខ្នងម្តាយរបស់ខ្ញុំ”នោះ គឺពួកគេបានភូតកុហកចំពោះពាក្យសម្តីរបស់ពួកគេបែបនេះ។ ជាការពិតណាស់ ភរិយារបស់ពួកគេនោះ មិនមែនជាម្ដាយរបស់ពួកគេឡើយ។ តាមពិត ម្ដាយរបស់ពួកគេ គឺជាអ្នកដែលបានប្រសូតពួកគេមក ហើយប្រសិនបើពួកគេនិយាយពាក្យសម្តីដូចខាងលើនេះ ជាការពិតណាស់ ពួកគេពិតជាកំពុងតែនិយាយនូវពាក្យសម្ដីដ៏អាក្រក់ និងភូតកុហកបំផុត។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។ ហេតុនេះហើយ ទើបទ្រង់ដាក់បញ្ញត្តិច្បាប់នៃការផាកពិន័យដល់ពួកគេ ដើម្បីជាការសម្អាតខ្លួនពួកគេពីបាបកម្ម(ខាងលើនេះ)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់