សូរ៉ា 58 · ជូស 28
Al-Mujadila · 58:1
قَدْ سَمِعَ اللَّهُ قَوْلَ الَّتِي تُجَادِلُكَ فِي زَوْجِهَا وَتَشْتَكِي إِلَى اللَّهِ وَاللَّهُ يَسْمَعُ تَحَاوُرَكُمَا ۚ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ
ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីដែលនាង ជជែកដេញដោលជាមួយអ្នក(មូហាំម៉ាត់)ក្នុងរឿងស្វាមីរបស់នាង និងបានត្អួញត្អែរទៅចំពោះអល់ឡោះ។ ហើយអល់ឡោះ ឮនូវការ ជជែកគ្នារវាងអ្នកទាំងពីរ។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាឃើញ។
តាហ្វសៀរ
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានស្តាប់ឮនូវសម្ដីរបស់ស្ត្រីម្នាក់(ពោលគឺលោកស្រី ខាវឡះ កូនស្រីរបស់ សាក់ឡើហ្ពះ)ដែលបានជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿងស្វាមីរបស់នាង(ពោលគឺ អ័ស កូនប្រុសរបស់ សមិត) នៅពេលដែលប្តីរបស់នាងបានពោលពាក្យ”ហ្ស៊ីហ៊ើរ”ចំពោះនាង ហើយនាងបានត្អូញត្អែរទៅកាន់អល់ឡោះនូវអ្វីដែលស្វាមីរបស់នាងបានធ្វើចំពោះនាង។ ហើយអល់ឡោះជាម្ចាស់ទ្រង់ឮបំផុតនូវការជជែកគ្នារវាងអ្នកទាំងពីរ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮនូវរាល់ពាក្យសម្ដីរបស់ខ្ញុំបម្រើទ្រង់ មហាឃើញបំផុតចំពោះទង្វើរបស់ពួកគេ ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល