សូរ៉ា 57 · ជូស 27

Al-Hadid · 57:29

لِئَلَّا يَعْلَمَ أَهْلُ الْكِتَابِ أَلَّا يَقْدِرُونَ عَلَىٰ شَيْءٍ مِنْ فَضْلِ اللَّهِ ۙ وَأَنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ

(ធ្វើដូចេ្នះ)គឺដើម្បីឱ្យពួកអះលីគីតាបដឹងថាៈ ពិតប្រាកដណាស់ ពួកគេគ្មានសមត្ថភាពលើអ្វីមួយអំពីការប្រោសប្រទានរបស់ អល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះដែលទ្រង់នឹងប្រទានវាឱ្យអ្នក ណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមានការប្រោសប្រទាន ដ៏ធំធេង។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ ការដែលយើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នកនូវការប្រោសប្រទានដ៏ធំធេងរបស់យើងនូវអ្វីដែលយើងបានរៀបចំវាសម្រាប់ពួកអ្នក(ឱអ្នកដែលមានជំនឿ)អំពីផលបុណ្យទ្វេដងនោះ គឺដើម្បីឲ្យពួកដែលគេបានប្រទានគម្ពីរឲ្យកាលពីមុន គឺពួកយូដា និងពួកណាសរ៉នី ដឹងថាៈ ពិតប្រាកដណាស់ ពួកគេគ្មានសមត្ថភាពអ្វីបន្តិចណាឡើយទៅលើអ្វីមួយក្នុងចំណោមការប្រោសប្រទានរបស់អល់ឡោះ ដោយ(ពួកគេគិតថា)ពួកគេអាចផ្តល់វា(ការប្រោសប្រទានរបស់អល់ឡោះ)ទៅឲ្យជនណាដែលពួកគេចង់ផ្តល់ឲ្យ និងមិនផ្តល់វាទៅចំពោះជនណាដែលពួកគេមិនចង់ផ្តល់ឲ្យនោះ ហើយនិងដើម្បីឲ្យពួកគេដឹងថា ជាការពិតណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់) ដោយទ្រង់ប្រទានវាទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងបំផុតដែលទ្រង់ប្រទានវាជាពិសេសឲ្យទៅជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់