សូរ៉ា 57 · ជូស 27

Al-Hadid · 57:28

يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَآمِنُوا بِرَسُولِهِ يُؤْتِكُمْ كِفْلَيْنِ مِنْ رَحْمَتِهِ وَيَجْعَلْ لَكُمْ نُورًا تَمْشُونَ بِهِ وَيَغْفِرْ لَكُمْ ۚ وَاللَّهُ غَفُورٌ رَحِيمٌ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយចូរពួកអ្នកមានជំនឿលើអ្នកនាំសាររបស់ទ្រង់ (មូហាំម៉ាត់) ទ្រង់នឹងប្រទានឱ្យពួកអ្នកទេ្វដងនូវក្ដីមេត្ដាករុណា របស់ទ្រង់។ ហើយទ្រង់នឹងប្រទានឱ្យពួកអ្នកនូវពន្លឺមួយ(ការចង្អុល បង្ហាញ) ដែលពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញតាមរយៈវា ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នក។ ហើយអល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។

តាហ្វសៀរ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដល់ទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងនូវប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ចុះ នោះទ្រង់នឹងប្រទានផលបុណ្យឲ្យពួកអ្នកពីរចំណែក គឺទៅលើការមានជំនឿរបស់ពួកអ្នកចំពោះអ្នកនាំសារមូហាំម៉ាត់ និងទៅលើការមានជំនឿរបស់ពួកអ្នកចំពោះបណ្តានាំសារទាំងឡាយពីមុនមក ហើយទ្រង់នឹងប្រទានឲ្យពួកអ្នកនូវពន្លឺសម្រាប់ពួកអ្នកបំភ្លឺក្នុងជីវិតលោកិយរបស់ពួកអ្នក និងសម្រាប់ពួកអ្នកបំភ្លឺនៅពេលដែលពួកអ្នកឆ្លងស្ពានស៊ីរ៉តនៅថ្ងៃបរលោក។ ហើយទ្រង់នឹងអភ័យទោសនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ដោយទ្រង់បិទបាំងវា និងមិនយកទោសពៃរ៍ពួកអ្នកឡើយ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់