សូរ៉ា 57 · ជូស 27
Al-Hadid · 57:27
ثُمَّ قَفَّيْنَا عَلَىٰ آثَارِهِمْ بِرُسُلِنَا وَقَفَّيْنَا بِعِيسَى ابْنِ مَرْيَمَ وَآتَيْنَاهُ الْإِنْجِيلَ وَجَعَلْنَا فِي قُلُوبِ الَّذِينَ اتَّبَعُوهُ رَأْفَةً وَرَحْمَةً وَرَهْبَانِيَّةً ابْتَدَعُوهَا مَا كَتَبْنَاهَا عَلَيْهِمْ إِلَّا ابْتِغَاءَ رِضْوَانِ اللَّهِ فَمَا رَعَوْهَا حَقَّ رِعَايَتِهَا ۖ فَآتَيْنَا الَّذِينَ آمَنُوا مِنْهُمْ أَجْرَهُمْ ۖ وَكَثِيرٌ مِنْهُمْ فَاسِقُونَ
ក្រោយមកយើងបានតែងតាំងអ្នកនាំសារជាច្រើនបន្ទាប់ ពីពួកគេ និងបានតែងតាំងអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ ហើយយើង បានប្រទានឱ្យគេនូវគម្ពីរអ៊ីញជីល ហើយយើងបានដាក់ក្ដីអាណិត ស្រឡាញ់ និងក្ដីមេត្ដាករុណាទៅក្នុងចិត្ដរបស់បណ្ដាអ្នកដែលតាម គេ(អ៊ីសា)។ ហើយពួកបុព្វជិត(របស់ពួកណាសរ៉នី)បានបង្កើតវា (ការគោរពសក្ការៈ)ដោយខ្លួនឯងដែលយើងមិនបានដាក់កាតព្វកិច្ច វាទៅលើពួកគេក្រៅពីចង់ឱ្យពួកគេស្វែងរកការយល់ព្រមរបស់ អល់ឡោះឡើយ តែពួកគេមិនបានថែរក្សាវានូវការថែរក្សាមួយឱ្យ បានត្រឹមត្រូវឡើយ។ ដូចេ្នះយើងក៏បានប្រទានឱ្យបណ្ដាអ្នកដែល មានជំនឿក្នុងចំណោមពួកអ្នកនូវផលបុណ្យរបស់ពួកគេ តែពួកគេ ភាគច្រើនល្មើសនឹងបទបញ្ជារបស់អល់ឡោះ។
តាហ្វសៀរ
ក្រោយមក យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងជាបន្តបន្ទាប់ទៅកាន់ប្រជាជាតិរបស់ពួកគេ។ ហើយយើងបានបញ្ជូនបន្ទាប់ពីពួកគេនូវព្យាការីអ៊ីសា កូនម៉ារីយ៉ាំ និងបានប្រទានគម្ពីរអិញ្ជីលឲ្យទៅគេ(ព្យាការីអ៊ីសា) ហើយយើងបានដាក់ក្តីអាណិតស្រឡាញ់ និងក្តីមេត្តាករុណាទៅក្នុងដួងចិត្តរបស់អ្នកដែលមានជំនឿចំពោះគេ និងដើរតាមគេ។ ដូច្នេះ ពួកគេក៏មានក្តីស្រលាញ់ចំពោះគ្នា និងអាណិតអាសូរចំពោះគ្នា(ទៅវិញទៅមក)។ តែពួកគេបានបង្កើតថ្មីនូវភាពជ្រុលនិយមក្នុងសាសនារបស់ពួកគេ ដោយពួកគេបានបោះបង់ចោលមួយចំនួនអំពីអ្វីដែលអល់ឡោះបានអនុញ្ញាតឲ្យពួកគេ ដូចជាការរៀបការ និងការសោយសុខដែលមិនលើសលុប ហើយដែលយើងមិនបានទាមទារឲ្យពួកគេធ្វើដូច្នោះឡើយ។ តាមពិត ពួកគេបានដាក់កាតព្វកិច្ចចំពោះវាបែបនោះដោយខ្លួនឯង ជាការបង្កើតថ្មីនៅក្នុងសាសនាពីសំណាក់ពួកគេ។ ហើយតាមពិត យើងបានទាមទារ(ឲ្យពួកគេ)ធ្វើនូវអ្វីដែលអល់ឡោះពេញចិត្ត ប៉ុន្តែពួកគេមិនបានធ្វើតាមនោះឡើយ។ ដូច្នេះ យើងក៏បានប្រទានឲ្យបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកគេនូវផលបុណ្យរបស់ពួកគេ។ តែភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយបដិសេធមិនជឿនូវអ្វីដែលអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ បាននាំមកនោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល