សូរ៉ា 57 · ជូស 27

Al-Hadid · 57:26

وَلَقَدْ أَرْسَلْنَا نُوحًا وَإِبْرَاهِيمَ وَجَعَلْنَا فِي ذُرِّيَّتِهِمَا النُّبُوَّةَ وَالْكِتَابَ ۖ فَمِنْهُمْ مُهْتَدٍ ۖ وَكَثِيرٌ مِنْهُمْ فَاسِقُونَ

ហើយជាការពិតណាស់ យើងបានបញ្ជូននួហ និងអ៊ីព្រហ៊ីម ជាអ្នកនាំសារ(ទៅកាន់ក្រុមរបស់គេទាំងពីរ) ហើយយើងបាន ប្រទានតំណែងជាណាពី និងប្រទានគម្ពីរឱ្យកូនចៅរបស់គេទាំងពីរ។ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះទទួលបានការចង្អុលបង្ហាញ តែពួកគេភាគច្រើនជាអ្នកល្មើសនឹងបទបញ្ជារបស់អល់ឡោះ។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីនួហ និងព្យាការីអ៊ីព្រហ៊ីម ហើយយើងបានប្រទាននូវភាពជាព្យាការីនិងបណ្តាគម្ពីរឲ្យកូនចៅពូជអម្បូររបស់គេទាំងពីរ។ ហើយក្នុងចំណោមកូនចៅពូជអម្បូររបស់ពួកគេទាំងពីរនេះ មានអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ តែភាគច្រើននៃពួកគេ ជាអ្នកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់