សូរ៉ា 57 · ជូស 27
Al-Hadid · 57:9
هُوَ الَّذِي يُنَزِّلُ عَلَىٰ عَبْدِهِ آيَاتٍ بَيِّنَاتٍ لِيُخْرِجَكُمْ مِنَ الظُّلُمَاتِ إِلَى النُّورِ ۚ وَإِنَّ اللَّهَ بِكُمْ لَرَءُوفٌ رَحِيمٌ
ទ្រង់ជាអ្នកដែលបញ្ចុះអាយ៉ាត់ៗយ៉ាងច្បាស់លាស់ទៅលើ ខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ដើម្បីទ្រង់បពោ្ចញពួកអ្នកពីភាពងងឹត (គ្មានជំនឿ)ទៅកាន់ភាពភ្លឺស្វាង(មានជំនឿ)។ ហើយពិតប្រាកដ ណាស់ អល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់ចំពោះ ពួកអ្នក។
តាហ្វសៀរ
ទ្រង់គឺជាអ្នកដែលបានបញ្ចុះមកឲ្យខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ នូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ដើម្បីបញ្ចេញពួកអ្នកពីភាពងងឹតនៃភាពគ្មានជំនឿនិងអវិជ្ជា ទៅកាន់ពន្លឺនៃសេចក្តីជំនឿនិងចំណេះដឹង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុត ដោយទ្រង់បានបញ្ជូនព្យាការីរបស់ទ្រង់មកកាន់ពួកអ្នក ដើម្បីចង្អុលបង្ហាញ(មាគ៌ាត្រឹមត្រូវ) និងផ្តល់ដំណឹងរីករាយ(ដល់ពួកអ្នក)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល