សូរ៉ា 57 · ជូស 27
Al-Hadid · 57:10
وَمَا لَكُمْ أَلَّا تُنْفِقُوا فِي سَبِيلِ اللَّهِ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۚ لَا يَسْتَوِي مِنْكُمْ مَنْ أَنْفَقَ مِنْ قَبْلِ الْفَتْحِ وَقَاتَلَ ۚ أُولَٰئِكَ أَعْظَمُ دَرَجَةً مِنَ الَّذِينَ أَنْفَقُوا مِنْ بَعْدُ وَقَاتَلُوا ۚ وَكُلًّا وَعَدَ اللَّهُ الْحُسْنَىٰ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
តើហេតុអ្វីបានជាពួកអ្នកមិនចំណាយនូវទ្រព្យសម្បត្ដិក្នុង មាគ៌ារបស់អល់ឡោះ ខណៈដែលមរតកមេឃជាច្រើនជាន់និងផែនដី ជាកម្មសិទ្ធិរបស់អល់ឡោះនោះ? មិនស្មើគ្នាទេអ្នកដែលបានចំណាយ ទ្រព្យសម្បត្ដិ និងបានធ្វើសង្គ្រាមមុននឹងរំដោះទីក្រុងម៉ាក្កះក្នុង ចំណោមពួកអ្នក។ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានឋានៈ ខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលបានចំណាយទ្រព្យសម្បត្ដិ និងធ្វើសង្គ្រាម ក្រោយពីរំដោះទីក្រុងម៉ាក្កះ។ ហើយអល់ឡោះបានសន្យាឱ្យពួកគេ ទាំងពីរក្រុមនូវការតបស្នងដ៏ល្អប្រពៃ(ឋានសួគ៌)។ ហើយអល់ឡោះ ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
តាហ្វសៀរ
តើមានអ្វីដែលរារាំងពួកអ្នកមិនឲ្យបរិច្ចាគ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ារបស់អល់ឡោះ ខណៈដែលមត៌កនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់នោះ? វាមិនស្មើគ្នាឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)សម្រាប់អ្នកដែលបានបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះដើម្បីស្វែងរកការពេញចិត្តពីទ្រង់មុនពេលរំដោះទឹកដីម៉ាក្កះ ព្រមទាំងបានប្រយុទ្ធនឹងពួកប្រឆាំងដើម្បីជួយពង្រឹងសាសនាឥស្លាម ហើយនិងអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះបន្ទាប់ពីការរំដោះទឹកដីម៉ាក្កះ ព្រមទាំងបានប្រយុទ្ធជាមួយនឹងពួកប្រឆាំងនោះ។ បណ្តាអ្នកដែលបានបរិច្ចាគមុនពេលរំដោះទឹកដីម៉ាក្កះ ហើយបានប្រយុទ្ធជាមួយពួកគ្មានជំនឿនោះ ពួកគេទទួលបានឋានៈធំធេងនិងខ្ពង់ខ្ពស់សម្រាប់អល់ឡោះ ជាងអ្នកដែលបានចំណាយទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះក្រោយពេលរំដោះទឹកដីម៉ាក្កះ ហើយបានប្រយុទ្ធជាមួយពួកគ្មានជំនឿ។ ហើយពិតប្រាកដណាស់ អល់ឡោះបានសន្យាចំពោះក្រុមទាំងពីរនេះនូវឋានសួគ៌។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល