សូរ៉ា 57 · ជូស 27

Al-Hadid · 57:8

وَمَا لَكُمْ لَا تُؤْمِنُونَ بِاللَّهِ ۙ وَالرَّسُولُ يَدْعُوكُمْ لِتُؤْمِنُوا بِرَبِّكُمْ وَقَدْ أَخَذَ مِيثَاقَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ

តើហេតុអ្វីបានជាពួកអ្នកគ្មានជំនឿលើអល់ឡោះខណៈ ដែលអ្នកនាំសារ(មូហាំម៉ាត់)អំពាវនាវពួកអ្នក ដើម្បីឱ្យពួកអ្នក មានជំនឿលើម្ចាស់របស់ពួកអ្នក ដោយទ្រង់ពិតជាបានទទួលយក កិច្ចសន្យារបស់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ?

តាហ្វសៀរ

តើអ្វីទៅដែលរារាំងពួកអ្នកមិនឲ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់ ខណៈដែលអ្នកនាំសារ(របស់ទ្រង់)កំពុងតែអំពាវនាវពួកអ្នកទៅកាន់ទ្រង់ ដោយសង្ឃឹមថា ពួកអ្នកនឹងមានជំនឿចំពោះម្ចាស់របស់ពួកអ្នកនោះ? ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកនូវកិច្ចសន្យាពីពួកអ្នក ដែលថាពួកអ្នកត្រូវមានជំនឿចំពោះទ្រង់ នៅពេលដែលទ្រង់បញ្ចេញពួកអ្នកចេញពីឆ្អឹងខ្នងឪពុករបស់ពួកអ្នក ប្រសិនបើពួកអ្នក ជាអ្នកដែលមានជំនឿមែននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់