សូរ៉ា 57 · ជូស 27

Al-Hadid · 57:7

آمِنُوا بِاللَّهِ وَرَسُولِهِ وَأَنْفِقُوا مِمَّا جَعَلَكُمْ مُسْتَخْلَفِينَ فِيهِ ۖ فَالَّذِينَ آمَنُوا مِنْكُمْ وَأَنْفَقُوا لَهُمْ أَجْرٌ كَبِيرٌ

ចូរពួកអ្នក(មនុស្សលោក)មានជំនឿលើអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់។ ហើយចូរពួកអ្នកចំណាយនូវអ្វីដែលទ្រង់ បានប្រទានឱ្យពួកអ្នកជាអ្នកគ្រប់គ្រងវា។ ហើយបណ្ដាអ្នកដែល មានជំនឿក្នុងចំណោមពួកអ្នក និងបានចំណាយនូវទ្រព្យសម្បត្ដិ នោះ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេង។

តាហ្វសៀរ

ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ ហើយចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិដែលអល់ឡោះទ្រង់បានប្រទានឲ្យពួកអ្នកគ្រប់គ្រងវា ដោយពួកអ្នកត្រូវចាត់ចែងវាឲ្យស្របទៅតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកអ្នក ។ ដូច្នេះ ជនណាដែលមានជំនឿចំពោះអល់ឡោះក្នុងចំណោមពួកអ្នក ហើយបានលះបង់ទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះនោះ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេងពីទ្រង់ នោះគឺឋានសួគ៌។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់