សូរ៉ា 57 · ជូស 27
Al-Hadid · 57:6
يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ ۚ وَهُوَ عَلِيمٌ بِذَاتِ الصُّدُورِ
ទ្រង់ជាអ្នកបញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ហើយទ្រង់ ក៏ជាអ្នកបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់វិញដែរ។ ហើយទ្រង់ ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្ដ។
តាហ្វសៀរ
ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ពេលនោះភាពងងឹតក៏បានមកដល់ ហើយមនុស្សម្នាក៏នាំគ្នាសម្រាន្ត។ ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ពេលនោះពន្លឺក៏បានមកដល់ ហើយមនុស្សម្នាទាំងឡាយក៏នាំគ្នាបំពេញការងាររបស់ពួកគេរៀងៗខ្លួន។ ហើយទ្រង់មហាដឹងបំផុតចំពោះអ្វីដែលនៅក្នុងដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល