សូរ៉ា 57 · ជូស 27
Al-Hadid · 57:3
هُوَ الْأَوَّلُ وَالْآخِرُ وَالظَّاهِرُ وَالْبَاطِنُ ۖ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ
ទ្រង់គឺជាអ្នកដែលដំបូងគេបង្អស់ និងជាអ្នកចុងក្រោយគេ បង្អស់ ហើយនិងជាអ្នកដែលខ្ពស់ជាងគេបំផុត ព្រមទាំងជាអ្នកជិត ជាងគេបំផុត។ ហើយទ្រង់មហាដឹងនូវរាល់អ្វីៗទាំងអស់។
តាហ្វសៀរ
ទ្រង់គឺជាអ្នកដំបូងគេបង្អស់ដែលគ្មានអ្វីមួយ(មាន)មុនទ្រង់ឡើយ ហើយទ្រង់ជាអ្នកចុងក្រោយគេបង្អស់ ដែលគ្មានអ្វីមួយ(នៅ)ក្រោយទ្រង់ឡើយ។ ទ្រង់ជាអ្នកលេចធ្លោជាងគេបង្អស់ គ្មានអ្វីមួយលេចធ្លោជាងទ្រង់ឡើយ ទ្រង់ជាអ្នកអាថ៌កំបាំងបំផុត ដោយគ្មានអ្វីមួយដែលអាថ៌កំបាំងជាងទ្រង់ឡើយ ហើយទ្រង់មហាដឹងរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចរំលងផុតការដឹងរបស់ទ្រង់បន្តិចឡើយ។
ផលប្រយោជន៍នៃអាយ៉ាត់
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល