សូរ៉ា 57 · ជូស 27
Al-Hadid · 57:2
لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ يُحْيِي وَيُمِيتُ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
អំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិ របស់ទ្រង់តែមួយគត់់ ដោយទ្រង់ធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ហើយ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
តាហ្វសៀរ
ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ទ្រង់ធ្វើឲ្យរស់(ផ្តល់ជីវិត)ចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ធ្វើឲ្យស្លាប់(ដកយកជីវិត)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល