សូរ៉ា 57 · ជូស 27
Al-Hadid · 57:1
سَبَّحَ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ وَهُوَ الْعَزِيزُ الْحَكِيمُ
អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដីបានលើក តម្កើងចំពោះអល់ឡោះដោយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
តាហ្វសៀរ
ម៉ាខ្លូករបស់អល់ឡោះទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើត និងការកំណត់របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល