សូរ៉ា 57 · ជូស 27

Al-Hadid · 57:4

هُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۚ يَعْلَمُ مَا يَلِجُ فِي الْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنْزِلُ مِنَ السَّمَاءِ وَمَا يَعْرُجُ فِيهَا ۖ وَهُوَ مَعَكُمْ أَيْنَ مَا كُنْتُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ

ទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីក្នុង រយៈពេលប្រាំមួយថ្ងៃ បន្ទាប់មកទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ដឹងនូវអ្វី ដែលចូលទៅក្នុងដី និងអ្វីដែលចេញពីវា ហើយនិងអ្វីដែលចុះពីលើមេឃ ព្រមទាំងអ្វីដែលឡើងទៅលើវា។ ហើយទ្រង់នៅជាមួយពួក អ្នក ទោះបីជាពួកអ្នកនៅទីណាក៏ដោយ។ ហើយអល់ឡោះឃើញ បំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ ហើយបញ្ចប់នៅថ្ងៃសុក្រ ខណៈដែលទ្រង់ជាអ្នកដែលមានសមត្ថភាពអាចបង្កើតវាក្នុងរយៈពេលតិចជាងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ បន្ទាប់មក ទ្រង់បានគង់នៅលើអារ៉ស្ហដ៏ខ្ពង់ខ្ពស់ដែលសាកសមនឹងទ្រង់។ ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី ដូចជាទឹកភ្លៀង គ្រាប់ពូជ និងអ្វីផ្សេងពីវាទាំងពីរ ហើយទ្រង់ដឹងនូវអ្វីដែលចេញពីដី ដូចជារុក្ខជាតិ រ៉ែ និងអ្វីផ្សេងៗទៀត។ ទ្រង់ក៏ដឹងផងដែរនូវអ្វីដែលចុះមកពីលើមេឃ ដូចជាទឹកភ្លៀង និងវ៉ាហ៊ី(សារពីអល់ឡោះ) និងអ្វីផ្សេងទៀត ហើយទ្រង់ក៏ដឹងផងដែរនូវអ្វីដែលឡើងទៅលើមេឃ ដូចជាម៉ាឡាអ៊ីកាត់ អំពើល្អឬអាក្រក់របស់ខ្ញុំបម្រើអល់ឡោះ និងព្រលឹងរបស់ពួកគេ។ ហើយទ្រង់នៅជាមួយពួកអ្នក(ឱមនុស្សលោក)ដោយការដឹងរបស់ទ្រង់ ទោះបីជាពួកអ្នកស្ថិតនៅទីណាក៏ដោយ។ គ្មានអ្វីមួយអំពីពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់ជាអ្នកឃើញបំផុតអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចបិទបាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកអ្នកលើទង្វើទាំងនោះវិញ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់