សូរ៉ា 57 · ជូស 27
Al-Hadid · 57:23
لِكَيْلَا تَأْسَوْا عَلَىٰ مَا فَاتَكُمْ وَلَا تَفْرَحُوا بِمَا آتَاكُمْ ۗ وَاللَّهُ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ
ដើម្បីកុំឱ្យពួកអ្នកមានការព្រួយបារម្ភចំពោះអ្វីដែលបាន បាត់បង់ពីពួកអ្នក ហើយចូរពួកអ្នកកុំសប្បាយហួសប្រមាណនឹងអ្វី ដែលគេបានប្រទានឱ្យពួកអ្នកឱ្យសោះ។ ហើយអល់ឡោះមិន ស្រឡាញ់ពួកដែលក្រអឺតក្រទម និងអំនួតនោះឡើយ។
តាហ្វសៀរ
ការធ្វើដូច្នោះ គឺដើម្បីកុំឲ្យពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានទុក្ខព្រួយចំពោះអ្វីដែលបានបាត់បង់ពីពួកអ្នក និងដើម្បីកុំឲ្យពួកអ្នកសប្បាយហួសហេតុចំពោះឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឲ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនស្រឡាញ់ពួកដែលក្រអឺតក្រទម និងមានអំនួតក្អេងក្អាងទៅលើអ្នកដទៃដោយសារតែអ្វីដែលអល់ឡោះបានប្រទានឲ្យគេនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល