សូរ៉ា 57 · ជូស 27

Al-Hadid · 57:22

مَا أَصَابَ مِنْ مُصِيبَةٍ فِي الْأَرْضِ وَلَا فِي أَنْفُسِكُمْ إِلَّا فِي كِتَابٍ مِنْ قَبْلِ أَنْ نَبْرَأَهَا ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ

គ្មានគ្រោះថ្នាក់ណាមួយបានធ្លាក់មកលើផែនដីឡើយ ហើយក៏គ្មានគ្រោះថ្នាក់ណាមួយបានធ្លាក់ទៅលើពួកអ្នកដែរ លើក លែងតែបានកត់ត្រាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស) មុននឹង យើងបានបង្កើតវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទាំងនោះគឺជាការ ងាយស្រួលបំផុតចំពោះអល់ឡោះ។

តាហ្វសៀរ

គ្មានគ្រោះមហន្តរាយណាមួយដែលមនុស្សទទួលរងនៅលើផែនដី ដូចជាគ្រោះរាំងស្ងួត និងផ្សេងៗទៀត ហើយក៏គ្មានគ្រោះមហន្តរាយណាមួយដែលកើតមានក្នុងខ្លួនរបស់ពួកគេនោះឡើយ លើកលែងតែវាសុទ្ធតែត្រូវបានគេកត់ត្រាទុករួចនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូសមុនពេលដែលយើងបង្កើតម៉ាខ្លូកទាំងអស់។ ពិតប្រាកដណាស់ រឿងនោះ គឺងាយស្រួលបំផុតសម្រាប់អល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់