សូរ៉ា 57 · ជូស 27
Al-Hadid · 57:21
سَابِقُوا إِلَىٰ مَغْفِرَةٍ مِنْ رَبِّكُمْ وَجَنَّةٍ عَرْضُهَا كَعَرْضِ السَّمَاءِ وَالْأَرْضِ أُعِدَّتْ لِلَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ ۚ ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
(ឱមនុស្សលោក.) ចូរពួកអ្នកប្រណាំងប្រជែងគ្នាទៅរក ការអភ័យទោសពីម្ចាស់របស់ពួកអ្នក និងទៅរកឋានសួគ៌ដែលទទឹង របស់វាប្រៀបដូចជាទទឹងមេឃ និងផែនដីដែលគេបានរៀបចំវា សម្រាប់បណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងអ្នកនាំសារទាំង ឡាយរបស់ទ្រង់។ ទាំងនេះគឺ ជាការប្រោសប្រទានរបស់អល់ឡោះ ដែលទ្រង់ប្រទានវាចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមានការប្រោសប្រទានដ៏ធំធេង។
តាហ្វសៀរ
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រណាំងប្រជែងគ្នាទៅកាន់(ការសាង)ទង្វើកុសល ទាំងឡាយ ដូចជាការសារភាពកំហុស និងទង្វើកុសលផ្សេងៗទៀត ដែលជាទង្វើដែលទទួលបាននូវការអភ័យទោសចំពោះបាបកម្មរបស់ពួកអ្នក និងដើម្បីទទួលបានឋានសួគ៌ ដែលទទឹងរបស់វា ស្មើនឹងចម្ងាយរវាងមេឃនិងផែនដី។ ឋានសួគ៌នេះ គឺអល់ឡោះទ្រង់បានរៀបចំវាសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ការតបស្នងទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះ ដែលទ្រង់ប្រទានវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល