សូរ៉ា 57 · ជូស 27

Al-Hadid · 57:20

اعْلَمُوا أَنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهْوٌ وَزِينَةٌ وَتَفَاخُرٌ بَيْنَكُمْ وَتَكَاثُرٌ فِي الْأَمْوَالِ وَالْأَوْلَادِ ۖ كَمَثَلِ غَيْثٍ أَعْجَبَ الْكُفَّارَ نَبَاتُهُ ثُمَّ يَهِيجُ فَتَرَاهُ مُصْفَرًّا ثُمَّ يَكُونُ حُطَامًا ۖ وَفِي الْآخِرَةِ عَذَابٌ شَدِيدٌ وَمَغْفِرَةٌ مِنَ اللَّهِ وَرِضْوَانٌ ۚ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ

ចូរពួកអ្នកដឹងថា តាមពិតការរស់នៅក្នុងលោកិយនេះ គឺគ្រាន់តែជាការលេងសើច និងជាការបោកប្រាស់ និងជាការលំអ និងជាអំនួតរវាងពួកអ្នក និងគ្រាន់តែជាការប្រណាំងប្រជែងនៅ ក្នុងទ្រព្យសម្បត្ដិនិងកូនចៅប៉ុណ្ណោះ។ (ទាំងនោះ)គឺប្រៀបដូចជា ទឹកភ្លៀង(ដែលបានស្រោចស្រពទៅលើផែនដី)ដែលដំណាំរបស់ វាធ្វើឱ្យប្រជាកសិករទាំងឡាយពេញចិត្ដ បន្ទាប់មកវាបានប្រែទៅ ជាស្រពោន ហើយអ្នកនឹងឃើញវាទៅជាពណ៌លឿងវិញ រួចមកវា ក៏ក្លាយទៅជាកំទេចសំរាម។ ហើយនៅថ្ងៃបរលោក ទារុណកម្ម ដ៏ធ្ងន់ធ្ងរ(គឺសម្រាប់ពួកអ្នកដែលគ្មានជំនឿ)។ រីឯការអភ័យទោស និងការយល់ព្រមពីអល់ឡោះវិញ(គឺសម្រាប់បណ្ដាអ្នកដែលមាន ជំនឿ)។ ហើយជីវិតរស់នៅក្នុងលោកិយគ្មានអ្វីក្រៅពីការតេ្រក ត្រអាលនៃការបោកប្រាស់នោះឡើយ។

តាហ្វសៀរ

ចូរពួកអ្នកជ្រាបចុះថា ជាការពិតណាស់ ឆាកជីវិតលោកិយនេះ គ្រាន់តែជាល្បែងលេងដែលខ្លួនប្រាណ(របស់ពួកអ្នក)លេងសើចនឹងវា ជាការកំសាន្តដែលនាំឲ្យចិត្តសប្បាយរីករាយ និងជាការតុបតែងលម្អដែលពួកអ្នកយកធ្វើជាគ្រឿងតុបតែងឲ្យល្អមើល ហើយនិងជាភាពអំណួតរវាងពួកអ្នកនឹងអ្វីដែលមាននៅក្នុងវា ដូចជាសិទ្ធិអំណាច ការសប្បាយរីករាយ និងជាការប្រណាំងប្រជែងគ្នាតាមរយៈទ្រព្យសម្បត្តិ និងកូនច្រើនប៉ុណ្ណោះ ប្រៀបបីដូចជាទឹកភ្លៀងដែលធ្វើឲ្យអ្នកដាំដុះទាំងឡាយមានភាពសប្បាយរីករាយចំពោះដំណាំរបស់គេ ស្រាប់តែមិនយូរប៉ុន្មាន ដំណាំដែលមានពណ៌បៃតង(មានភាពស្រស់បំព្រង)នោះប្រែក្លាយទៅជាស្ងួតស្រពោន ហើយក្រោយពីបានវាមានពណ៌ខៀវស្រងាត់នោះ អ្នកនឹងឃើញវាប្រែក្លាយទៅជាពណ៌លឿង។ បន្ទាប់មក អល់ឡោះបានធ្វើឲ្យដំណាំនោះក្លាយជាកម្ទេចសំរាមទៅវិញ។ ហើយនៅថ្ងៃបរលោក ទណ្ឌកម្មដ៏ខ្លាំងក្លា គឺសម្រាប់ពួកគ្មានជំនឿនិងពួកពុតត្បុត ហើយការខន្តីអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយនោះ គឺសម្រាប់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ ហើយពួកគេនឹងទទួលបាននូវការពេញចិត្តអំពីទ្រង់។ ហើយឆាកជីវិតលោកិយនេះ គ្មានអ្វីក្រៅពីភាពត្រេកត្រអាលដែលនឹងត្រូវបាត់បង់ទៅវិញ ដែលវាមិនគង់វង្សនោះឡើយ។ ដូច្នេះ ជនណាហើយដែលយកការសប្បាយរីករាយ(ក្នុងលោកិយ)ដែលនឹងបាត់បង់ទៅវិញ សំខាន់ជាងការសោយសុខ(ជាអមតៈ)នៅថ្ងៃបរលោកនោះ ពិតប្រាកដណាស់ រូបគេ គឺជាអ្នកដែលខាតបង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់