សូរ៉ា 57 · ជូស 27

Al-Hadid · 57:19

وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ أُولَٰئِكَ هُمُ الصِّدِّيقُونَ ۖ وَالشُّهَدَاءُ عِنْدَ رَبِّهِمْ لَهُمْ أَجْرُهُمْ وَنُورُهُمْ ۖ وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ

ហើយបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងអ្នកនាំ សារទាំងឡាយរបស់ទ្រង់ អ្នកទាំងនោះហើយគឺជាអ្នកដែលមាន ជំនឿយ៉ាងពិតប្រាកដ។ ហើយបណ្ដាអ្នកដែលបានពលីជីវិតក្នុងមាគ៌ា របស់អល់ឡោះ ពួកគេនឹងទទួលបាននូវផលបុណ្យរបស់ពួកគេ និង ពន្លឺដ៏ចែងចាំងរបស់ពួកគេពីម្ចាស់របស់ពួកគេ។ រីឯពួកដែលគ្មាន ជំនឿ និងបានបដិសេធនឹងភស្ដុតាងទាំងឡាយរបស់យើង ពួកទាំង នោះហើយគឺជាពួកនរកជើហ៊ីម។

តាហ្វសៀរ

ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយគ្មានការបែងចែករវាងពួកគេ(អ្នកនាំសារ)ទេនោះ អ្នកទាំងនោះហើយគឺអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ហើយបណ្តាអ្នកដែលពលីជីវិត(ក្នុងមាគ៌ាអល់ឡោះ) សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងដ៏ល្អប្រពៃដែលត្រូវបានរៀបចំសម្រាប់ពួកគេនៅឯម្ចាស់របស់ពួកគេ ហើយពួកគេនឹងទទួលបាននូវពន្លឺដែលបំភ្លឺនៅខាងមុខពួកគេ និងខាងស្តាំពួកគេនៅថ្ងៃបរលោក។ ហើយចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងគ្មានជំនឿនឹងវាក្យខណ្ឌទាំងឡាយរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងទេនោះ ពួកទាំងនោះហើយ គឺពួកនរកជើហ៊ីម។ ពួកគេនឹងចូលវានៅថ្ងៃបរលោក ដោយពួកគេស្ថិតនៅក្នុងឋានរកនោះជាអមតៈ ដោយមិនអាចចាកចេញបានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់