សូរ៉ា 57 · ជូស 27
Al-Hadid · 57:18
إِنَّ الْمُصَّدِّقِينَ وَالْمُصَّدِّقَاتِ وَأَقْرَضُوا اللَّهَ قَرْضًا حَسَنًا يُضَاعَفُ لَهُمْ وَلَهُمْ أَجْرٌ كَرِيمٌ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលបរិច្ចាគទានប្រុស និង បណ្ដាអ្នកដែលបរិច្ចាគទានស្រី ហើយនិងបណ្ដាអ្នកដែលបានឱ្យ អល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃនោះ(បរិច្ចាគទ្រព្យសម្បត្ដិក្នុង មាគ៌ាអល់ឡោះ) ទ្រង់នឹងបន្ថែមវាសម្រាប់ពួកគេវិញទេ្វដង ហើយ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ថ្កុំថ្កើង(ឋានសួគ៌)។
តាហ្វសៀរ
ប្រាកដណាស់ បណ្តាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិមួយចំនួនរបស់ពួកគេ ទាំងប្រុសទាំងស្រីដោយពួកគេបានបរិច្ចាគវាដោយចិត្តស្មោះសដោយគ្មានការរំលើកនិងគ្មានការបញ្ឈឺ(ដល់អ្នកទទួល)នោះ គឹគេនឹងតបស្នងផលបុណ្យទ្វេដងដល់ពួកគេចំពោះទង្វើរបស់ពួកគេ ដោយប្រការល្អមួយទ្វេឡើងទៅជាដប់ដងហើយកើនទ្វេរហូតទៅដល់ប្រាំពីររយ និងអាចកើនទ្វេដងលើសនេះទៅទៀត។ ហើយជាមួយគ្នានេះផងដែរ ពួកគេនឹងទទួលបាននូវការតបស្នងដ៏ល្អប្រពៃពីអល់ឡោះជាម្ចាស់ នោះគឺឋានសួគ៌។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល