សូរ៉ា 57 · ជូស 27
Al-Hadid · 57:17
اعْلَمُوا أَنَّ اللَّهَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ
ចូរពួកអ្នកដឹងថា ពិតប្រាកដណាស់អល់ឡោះជាអ្នកធ្វើ ឱ្យផែនដីរស់(មានជីជាតិ) បន្ទាប់ពីការស្លាប់(គ្មានជីជាតិ)របស់ វា។ ជាការពិតណាស់ យើងបានបញ្ជាក់ប្រាប់ពួកអ្នកយ៉ាងច្បាស់នូវ ភស្ដុតាងជាច្រើនដើម្បីឱ្យពួកអ្នកស្វែងយល់។
តាហ្វសៀរ
ចូរពួកអ្នកជា្របចុះថាៈ ប្រាកដណាស់ អល់ឡោះជាម្ចាស់បានធ្វើឲ្យដីរស់ឡើងវិញ តាមរយៈការឲ្យដីនោះដុះចេញនូវរុក្ខជាតិ ក្រោយពីដីនោះបានស្ងួតហួតហែងទៅហើយនោះ។ ប្រាកដណាស់ យើងបានបញ្ជាក់ដល់ពួកអ្នក(ឱមនុស្សលោក)នូវភស្តុតាង និងអំណះអំណាងជាច្រើនដែលបង្ហាញទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ដោយសង្ឃឹមថា ពួកអ្នកចេះគិតពិចារណា ហើយនិងអាចយល់ដឹងបានថាៈ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីវាស្លាប់ហើយនោះ គឺជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញក្រោយពីពួកអ្នកបានស្លាប់ ហើយក៏ជាអ្នកដែលមានសមត្ថភាពអាចធ្វើឲ្យចិត្តរបស់ពួកអ្នកទន់ភ្លន់ឡើងវិញ ក្រោយពីវាបានក្លាយជារឹងរូសទៅហើយនោះដូចគ្នាដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល