សូរ៉ា 57 · ជូស 27

Al-Hadid · 57:16

۞ أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَنْ تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِنْهُمْ فَاسِقُونَ

តើមិនទាន់ដល់ពេលសម្រាប់បណ្ដាអ្នកដែលមានជំនឿ ដែលចិត្ដរបស់ពួកគេទោរទន់តាមការរំលឹករបស់អល់ឡោះ និង តាមអ្វីដែលបានបញ្ចុះដោយការពិត(គម្ពីរគួរអាន)ទេឬ? ហើយ កុំឱ្យពួកគេធ្វើដូចពួក(យ៉ាហ៊ូទី និងណាសរ៉នី)ដែលត្រូវបានគេ ផ្ដល់គម្ពីរឱ្យកាលពីមុនឱ្យសោះ ហើយពេលវេលាបានកន្លងផុត ពីពួកគេយ៉ាងយូរ និងចិត្ដរបស់ពួកគេបានប្រែជារឹងរូស។ ហើយ ពួកគេភាគច្រើនគឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ។

តាហ្វសៀរ

តើមិនទាន់ដល់ពេលសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដែលចិត្តរបស់ពួកគេទន់ភ្លន់ និងមានភាពនឹងនរចំពោះការរំលឹករបស់អល់ឡោះ ហើយនិងអ្វីដែលគម្ពីរគួរអានបានបញ្ចុះមក ដូចជាការសន្យា(ប្រទានក្តីមេត្តា) ឬការព្រមាន(ដាក់ទណ្ឌកម្ម)ទេឬ? ហើយកុំឲ្យពួកគេមានចិត្តរឹងរូសដូចពួកយូដាដែលគេបានប្រទានគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលគេបានប្រទានគម្ពីរអិនជីល ហើយពេលវេលាដ៏យូររវាងពួកគេ និងការបញ្ជូនបណ្តាព្យាការីរបស់ពួកគេ(បានកន្លងផុតពីពួកគេ) ដែលជាហេតុធ្វើឲ្យចិត្តរបស់ពួកគេប្រែជារឹងរូស។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលឃ្លាតចេញពីការគោរពប្រតិបត្តចំពោះអល់ឡោះទៅរកការប្រព្រឹត្តល្មើសចំពោះទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់