សូរ៉ា 57 · ជូស 27
Al-Hadid · 57:15
فَالْيَوْمَ لَا يُؤْخَذُ مِنْكُمْ فِدْيَةٌ وَلَا مِنَ الَّذِينَ كَفَرُوا ۚ مَأْوَاكُمُ النَّارُ ۖ هِيَ مَوْلَاكُمْ ۖ وَبِئْسَ الْمَصِيرُ
ដូចេ្នះ នៅថ្ងៃនេះការលោះខ្លួនមិនត្រូវគេទទួលយកពីពួក អ្នក(ពួកពុតត្បុត) និងពីពួកដែលគ្មានជំនឿឡើយ។ កន្លែងរបស់ ពួកអ្នកគឺឋាននរក។ វាជាកន្លែងដ៏សក្ដិសមសម្រាប់ពួកអ្នក និងជា កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
តាហ្វសៀរ
ដូច្នេះនៅក្នុងថ្ងៃនេះ គេមិនទទួលយកពីពួកអ្នក(ឱពួកពុតត្បុត)នូវការលោះខ្លួនពីទណ្ឌកម្ម របស់អល់ឡោះឡើយ ហើយគេក៏មិនទទួលយកការលោះពីពួកដែលប្រឆាំងដោយបើកចំហដែរ ហើយកន្លែងវិលត្រលប់របស់ពួកអ្នក និងកន្លែងវិលត្រលប់របស់ពួកប្រឆាំងនោះ គឺឋាននរក។ វាសាកសមណាស់សម្រាប់ពួកអ្នក ហើយពួកអ្នកក៏សាកសមសម្រាប់វាដែរ។ ហើយឋាននរកនោះ គឺជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល