សូរ៉ា 57 · ជូស 27

Al-Hadid · 57:14

يُنَادُونَهُمْ أَلَمْ نَكُنْ مَعَكُمْ ۖ قَالُوا بَلَىٰ وَلَٰكِنَّكُمْ فَتَنْتُمْ أَنْفُسَكُمْ وَتَرَبَّصْتُمْ وَارْتَبْتُمْ وَغَرَّتْكُمُ الْأَمَانِيُّ حَتَّىٰ جَاءَ أَمْرُ اللَّهِ وَغَرَّكُمْ بِاللَّهِ الْغَرُورُ

ពួកគេបានស្រែកហៅអ្នកមានជំនឿថាៈ តើពួកយើងមិន ធ្លាប់រស់នៅជាមួយពួកអ្នក(នៅក្នុងលោកិយ)ទេឬ? ពួកគេ(អ្នក មានជំនឿ)បានតបវិញថាៈ ពិតជាធ្លាប់មែនហើយ ប៉ុន្ដែពួកអ្នកបាន បំផ្លាញខ្លួនឯង(ដោយសារភាពពុតត្បុតរបស់ពួកអ្នក) ហើយពួក អ្នកបានរង់ចាំមើល(គ្រោះអាសន្នកើតឡើងចំពោះអ្នកមានជំនឿ) និងបានសង្ស័យ (ចំពោះការរស់ឡើងវិញ) ហើយការស្រមើស្រមៃ ឥតប្រយោជន៍បានបោកប្រាស់ពួកអ្នក រហូតទាល់តែការកំណត់របស់ អល់ឡោះបានមកដល់(ស្លាប់)។ ហើយស្ហៃតនបានបោកប្រាស់ពួក អ្នកឱ្យប្រាសចាកពីមាគ៌ារបស់អល់ឡោះ។

តាហ្វសៀរ

ពួកពុតត្បុតបានស្រែកហៅបណ្តាអ្នកមានជំនឿ ដោយពួកគេពោលថាៈ តើពួកយើងមិនធ្លាប់ ស្ថិតនៅក្នុងសាសនាឥស្លាម និងគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ជាមួយពួកអ្នកទេឬ? បណ្តាអ្នកមានជំនឿបានតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ ពួកអ្នកធ្លាប់នៅជាមួយពួកយើង ក៏ប៉ុន្តែពួកអ្នកបានបំផ្លាញខ្លួនឯងដោយអំពើពុតត្បុត ហើយពួកអ្នករង់ចាំឲ្យបណ្តាអ្នកមានជំនឿទទួលបរាជ័យ ទើបពួកអ្នកប្រកាសពីការប្រឆាំងរបស់ពួកអ្នកដោយបើកចំហ ហើយពួកអ្នកមានការសង្ស័យចំពោះការជួយរបស់អល់ឡោះចំពោះអ្នកមានជំនឿ និងសង្ស័យចំពោះការពង្រស់ឡើងវិញក្រោយពីស្លាប់ ហើយមហិច្ចតាមិនពិតរបស់អ្នកបានបោកប្រាស់ពួកអ្នករហូតដល់សេចក្តីស្លាប់បានមកដល់ពួកអ្នក ខណៈដែលពួកអ្នកស្ថិតក្នុងសភាពបែបនោះ។ ហើយស្ហៃតនបានបោកប្រាស់ពួកអ្នកឲ្យប្រាសចាកពីមាគ៌ារបស់អល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់