សូរ៉ា 57 · ជូស 27

Al-Hadid · 57:13

يَوْمَ يَقُولُ الْمُنَافِقُونَ وَالْمُنَافِقَاتُ لِلَّذِينَ آمَنُوا انْظُرُونَا نَقْتَبِسْ مِنْ نُورِكُمْ قِيلَ ارْجِعُوا وَرَاءَكُمْ فَالْتَمِسُوا نُورًا فَضُرِبَ بَيْنَهُمْ بِسُورٍ لَهُ بَابٌ بَاطِنُهُ فِيهِ الرَّحْمَةُ وَظَاهِرُهُ مِنْ قِبَلِهِ الْعَذَابُ

នៅថ្ងៃដែលពួកពុតត្បុតប្រុស និងពួកពុតត្បុតស្រីនិយាយ ទៅកាន់បណ្ដាអ្នកដែលមានជំនឿថាៈ សូមពួកអ្នកចាំពួកយើងផង ដើម្បីពួកយើងទទួលបានពន្លឺរបស់ពួកអ្នកខ្លះ។ គេ(ម៉ាឡាអ៊ីកាត់) បានពោលថាៈ ចូរពួកអ្នកត្រឡប់ទៅខាងក្រោយពួកអ្នកវិញ ហើយ ចូរពួកអ្នកស្វែងរកពន្លឺដោយខ្លួនឯងចុះ។ ខណៈនោះគេបានខណ្ឌ រវាងពួកគេ(អ្នកមានជំនឿ និងពួកពុត្បុត)ដោយរបងដែលមានទ្វារ មួយនៅផ្នែកខាងក្នុងវាមានក្ដីអាណិតស្រឡាញ់(ឋានសួគ៌) ហើយ ខាងក្រៅវាវិញគឺមានទារុណកម្ម(នរក)នៅក្បែរនោះ។

តាហ្វសៀរ

នៅថ្ងៃដែលពួកពុតត្បុតទាំងប្រុសទាំងស្រីបាននិយាយទៅកាន់បណ្តាអ្នកមានជំនឿថាៈ សូមពួកអ្នករង់ចាំពួកយើងផង សង្ឃឹមថា ពួកយើងអាចទទួលបានពន្លឺខ្លះពីពួកអ្នក ដែលអាចជួយពួកយើងឲ្យឆ្លងស្ពាន”ស៊ីរ៉ត”នេះផុត។ ហើយមានគេនិយាយទៅកាន់ពួកពុតត្បុតក្នុងន័យចំអកចំពោះពួកគេថាៈ ចូរពួកអ្នកត្រលប់ក្រោយវិញ ហើយស្វែងរកពន្លឺដើម្បីបំភ្លឺ(ដោយខ្លួនឯង)ចុះ។ ហើយនៅពេលនោះ ស្រាប់តែគេបានដាក់របងខណ្ឌរវាងពួកគេ(និងបណ្តាអ្នកមានជំនឿ) ដោយរបងមួយដែលមានទ្វារ។ ផ្នែកខាងក្នុងនៃទ្វារដែលស្ថិតនៅខាងបណ្តាអ្នកដែលមានជំនឿនោះ គឺមានក្តីមេត្តាករុណា ចំណែកឯផ្នែកខាងក្រៅនៃទ្វារដែលស្ថិតនៅខាងពួកពុតត្បុតវិញនោះ គឺមានទណ្ឌកម្ម។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់