សូរ៉ា 57 · ជូស 27

Al-Hadid · 57:12

يَوْمَ تَرَى الْمُؤْمِنِينَ وَالْمُؤْمِنَاتِ يَسْعَىٰ نُورُهُمْ بَيْنَ أَيْدِيهِمْ وَبِأَيْمَانِهِمْ بُشْرَاكُمُ الْيَوْمَ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ

នៅថ្ងៃដែលអ្នក(មូហាំម៉ាត់)ឃើញបណ្ដាអ្នកមានជំនឿ ប្រុស និងបណ្ដាអ្នកមានជំនឿស្រី ខណៈដែលពន្លឺពួកគេភ្លឺចែងចាំង នៅពីមុខពួកគេ និងនៅខាងស្ដាំពួកគេ(មានគេនិយាយទៅកាន់ ពួកគេថា) ភាពរីករាយរបស់ពួកអ្នកនៅថ្ងៃនេះ គឺឋានសួគ៌ៗដែល មានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកអ្នកនៅក្នុងនោះជា អមតៈ។ នោះគឺជាជោគជ័យដ៏ធំធេង។

តាហ្វសៀរ

នៅថ្ងៃដែលអ្នកនឹងឃើញបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី ខណៈដែលពន្លឺរបស់ពួកគេភ្លឺចែងចាំងនៅខាងមុខពួកគេ និងនៅខាងស្តាំដៃរបស់ពួកគេ ហើយមានគេនិយាយទៅកាន់ពួកគេនៅថ្ងៃនោះថាៈ ភាពសប្បាយរីករាយរបស់ពួកអ្នកនៅក្នុងថ្ងៃនេះ គឺឋានសួគ៌ទាំងឡាយដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើទាំងឡាយរបស់វា ដោយពួកអ្នកនឹងស្ថិតនៅក្នុងឋានសួគ៌នោះអមតៈ។ នោះហើយ គឺជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់