សូរ៉ា 57 · ជូស 27
Al-Hadid · 57:24
الَّذِينَ يَبْخَلُونَ وَيَأْمُرُونَ النَّاسَ بِالْبُخْلِ ۗ وَمَنْ يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
គឺពួកដែលកំណាញ់ ហើយពួកគេថែមទាំងប្រើមនុស្ស លោកឱ្យកំណាញ់ទៀត។ អ្នកណាហើយបែរចេញ(ពីមាគ៌ារបស់ អល់ឡោះ) ពិតប្រាកដណាស់អល់ឡោះ ទ្រង់មហាមានលើសលប់ ជាទីកោតសរសើរ។
តាហ្វសៀរ
ពួកដែលកំណាញ់មិនហ៊ានចំណាយ(បរិច្ចាគ)នូវអ្វីដែលជាកាតព្វកិច្ចលើពួកគេត្រូវចំណាយ ហើយបានប្រើអ្នកដទៃឲ្យមានភាពកំណាញ់(ដូចពួកគេដែរ)នោះ គឺជាពួកដែលខាតបង់។ ហើយជនណាដែលងាកចេញពីការប្រតិបត្តិតាមអល់ឡោះនោះ ជាការពិតណាស់ រូបគេមិនបានផ្តល់គ្រោះថ្នាក់អ្វីដល់អល់ឡោះនោះឡើយ។ តាមពិត រូបគេកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញទេ។ ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់ដែលមហាមានលើសលប់។ ដូចនេះ ទ្រង់មិនត្រូវការការគោរពប្រតិបត្តិពីសំណាក់ខ្ញុំបម្រើរបស់ទ្រង់ឡើយ ហើយទ្រង់ជាអ្នកដែលត្រូវបានគេកោតសរសើរគ្រប់ស្ថានភាព។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល