សូរ៉ា 53 · ជូស 27
An-Najm · 53:31
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ لِيَجْزِيَ الَّذِينَ أَسَاءُوا بِمَا عَمِلُوا وَيَجْزِيَ الَّذِينَ أَحْسَنُوا بِالْحُسْنَى
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅ លើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ដែលទ្រង់នឹងតបស្នងចំពោះ ពួកដែលបានប្រព្រឹត្ដបាបកម្មឱ្យសមទៅនឹងអ្វីដែលពួកគេបាន ប្រព្រឹត្ដ។ ហើយទ្រង់នឹងតបស្នងចំពោះបណ្ដាអ្នកដែលបានសាង អំពើល្អនូវផលបុណ្យដ៏ល្អប្រពៃ(ឋានសួគ៌)។
តាហ្វសៀរ
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ទាំងការគ្រប់គ្រង ការបង្កើត និងការចាត់ចែង ដើម្បីទ្រង់តបស្នងដល់ពួកដែលប្រព្រឹត្តអាក្រក់នៅលើលោកិយនេះ នូវទណ្ឌកម្មដែលសាកសមទៅតាមទង្វើអាក្រក់របស់ពួកគេ ហើយតបស្នងដល់បណ្តាអ្នកដែលមានជំនឿនូវឋានសួគ៌ ទៅតាមទង្ចើកុសលដែលពួកគេបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល