សូរ៉ា 53 · ជូស 27
An-Najm · 53:32
الَّذِينَ يَجْتَنِبُونَ كَبَائِرَ الْإِثْمِ وَالْفَوَاحِشَ إِلَّا اللَّمَمَ ۚ إِنَّ رَبَّكَ وَاسِعُ الْمَغْفِرَةِ ۚ هُوَ أَعْلَمُ بِكُمْ إِذْ أَنْشَأَكُمْ مِنَ الْأَرْضِ وَإِذْ أَنْتُمْ أَجِنَّةٌ فِي بُطُونِ أُمَّهَاتِكُمْ ۖ فَلَا تُزَكُّوا أَنْفُسَكُمْ ۖ هُوَ أَعْلَمُ بِمَنِ اتَّقَىٰ
បណ្ដាអ្នកដែលចៀសវាងពីបាបកម្មធំៗ និងអំពើអសីល-ធម៌ផេ្សងៗ ក្រៅពីបាបកម្មតូចតាចនោះ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកគឺជាអ្នកទូលំទូលាយក្នុងការអភ័យទោស។ ទ្រង់ដឹងបំផុត ពីលក្ខណៈរបស់ពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកពីដី និង នៅពេលពួកអ្នកជាទារកនៅក្នុងពោះម្ដាយរបស់ពួកអ្នក។ ដូចេ្នះ ចូរ ពួកអ្នកកុំមានមោទនភាពចំពោះខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ ព្រោះទ្រង់ដឹងបំផុតចំពោះអ្នកដែលកោតខ្លាចទ្រង់។
តាហ្វសៀរ
គឺបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងអំពើល្មើសដែលអាក្រក់ លើកលែងតែបាបកម្មតូចតាចប៉ុណ្ណោះ(ដែលពួកគេជ្រុលជ្រួស)។ ពិតណាស់ បាបកម្មតូចតាចទាំងនេះ ត្រូវបានគេអភ័យទោសឲ្យតាមរយៈការបោះបង់នូវបាបកម្មធំៗ និងការសាងនូវអំពើល្អច្រើន។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ជាអ្នកដែលទូលំទូលាយបំផុតចំពោះការអភ័យទោស។ ទ្រង់នឹងអភ័យទោសចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នៅពេលណាដែលពួកគេសារភាពកំហុសពីបាបកម្មនោះ។ ទ្រង់ដឹងបំផុតពីស្ថានភាពនិងកិច្ចការរបស់ពួកអ្នក ខណៈដែលទ្រង់បានបង្កើតបិតារបស់ពួកអ្នក គឺព្យាការីអាហ្ទាំអំពីដី និងនៅពេលដែលអ្នកនៅជាគភ៌នៅក្នុងផ្ទៃម្តាយរបស់ពួកអ្នក ដោយពួកអ្នកត្រូវបានគេបង្កើតពីមួយដំណាក់កាលទៅមួយដំណាក់កាល។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ហេតុនេះ ចូរពួកអ្នកកុំលើកសរសើរខ្លួនឯងថា ជាអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)ឲ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលកោតខ្លាចចំពោះទ្រង់ពិតប្រាកដ តាមរយៈការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល