សូរ៉ា 53 · ជូស 27

An-Najm · 53:30

ذَٰلِكَ مَبْلَغُهُمْ مِنَ الْعِلْمِ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ وَهُوَ أَعْلَمُ بِمَنِ اهْتَدَىٰ

នោះហើយគឺជាកំរិតយល់ដឹងរបស់ពួកគេ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់) ទ្រង់ដឹងបំផុតចំពោះអ្នកណា ដែលបានវងេ្វងពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះអ្នកណាដែលទទួលបានការចង្អុលបង្ហាញ។

តាហ្វសៀរ

ពាក្យសម្តីដែលពួកមុស្ហរីគីនទាំងនោះបាននិយាយ(ដូចដាក់ឈ្មោះឲ្យម៉ាឡាអ៊ីកាត់ថាជាភេទស្រី)នោះ គឺជាកម្រិតនៃចំណេះដឹងរបស់ពួកគេដែលពួកគេមាន ពីព្រោះពួកគេ គឺជាពួកល្ងង់បំផុត។ ពួកគេមិនអាចឈានទៅដល់ចំណេះដឹងដែលជាក់លាក់ឡើយ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះជនណាដែលលម្អៀងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ហើយទ្រង់ក៏ដឹងបំផុតដែរចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ារបស់ទ្រង់។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់