សូរ៉ា 53 · ជូស 27
An-Najm · 53:29
فَأَعْرِضْ عَنْ مَنْ تَوَلَّىٰ عَنْ ذِكْرِنَا وَلَمْ يُرِدْ إِلَّا الْحَيَاةَ الدُّنْيَا
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចៀសឱ្យឆ្ងាយពីអ្នកដែលបែរ ចេញពីការរំលឹក(គម្ពីរគួរអាន)របស់យើង ហើយគេមិនចង់បានអ្វី ក្រៅពីការរស់នៅក្នុងលោកិយនេះឡើយ។
តាហ្វសៀរ
ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីអ្នកដែលបែរចេញពីការរំលឹកចំពោះអល់ឡោះ ហើយមិនយកចិត្តទុកដាក់ចំពោះវាចុះ។ រូបគេគ្មានចង់បានអ្វីក្រៅពីជីវិតលោកិយប៉ុណ្ណោះ។ ដូចនេះ រូបគេមិនសាងទង្វើ(កុសល)សម្រាប់ថ្ងៃបរលោករបស់គេនោះទេ ព្រោះគេមិនមានជំនឿចំពោះថ្ងៃបរលោកនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល