សូរ៉ា 53 · ជូស 27
An-Najm · 53:28
وَمَا لَهُمْ بِهِ مِنْ عِلْمٍ ۖ إِنْ يَتَّبِعُونَ إِلَّا الظَّنَّ ۖ وَإِنَّ الظَّنَّ لَا يُغْنِي مِنَ الْحَقِّ شَيْئًا
ដោយពួកគេពុំមានចំណេះដឹងពីវាឡើយ។ ពួកគេមិនធ្វើ តាមអ្វីក្រៅពីការស្មាននោះឡើយ។ ហើយពិតប្រាកដណាស់ ការ ស្មានមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់ការពិតឡើយ។
តាហ្វសៀរ
ហើយពួកគេគ្មានចំណេះដឹងអ្វីដែលជាទីបង្អែកឲ្យពួកគេដាក់ឈ្មោះពួកម៉ាឡាអ៊ីកាត់ទាំងនោះថាជាភេទស្រីនោះឡើយ។ ក្នុងរឿងនោះ ពួកគេគ្មានតាមអ្វីក្រៅពីការស្មាន និងការស្រមើស្រមៃប៉ុណ្ណោះ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ប្រយោជន៍ក្នុងការបញ្ជាក់ពីការពិតអ្វីបន្តិចបានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល