សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:67
۞ يَا أَيُّهَا الرَّسُولُ بَلِّغْ مَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ ۖ وَإِنْ لَمْ تَفْعَلْ فَمَا بَلَّغْتَ رِسَالَتَهُ ۚ وَاللَّهُ يَعْصِمُكَ مِنَ النَّاسِ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
ឱអ្នកនាំសារ(មូហាំម៉ាត់). ចូរអ្នកផ្ដល់នូវអ្វីដែលគេបាន បញ្ចុះ ឱ្យអ្នកពីម្ចាស់របស់អ្នក។ តែប្រសិនបើអ្នកមិនធ្វើទេនោះគឺ អ្នកមិនបានផ្ដល់សាររបស់ទ្រង់ឡើយ។ ហើយអល់ឡោះនឹងរក្សា អ្នកពី(ទង្វើអាក្រក់)មនុស្សលោក។ ពិតប្រាកដណាស់ អល់ឡោះ មិនចង្អុលបង្ហាញចំពោះក្រុមដែលប្រឆាំងឡើយ។
តាហ្វសៀរ
ឱអ្នកនាំសារមូហាំម៉ាត់! ចូរអ្នកប្រាប់(ផ្សព្វផ្សាយដល់មនុស្សលោក)នូវអ្វីដែលម្ចាស់របស់អ្នកបានបញ្ចុះមកឲ្យអ្នកទាំងស្រុងចុះ ហើយចូរអ្នកកុំលាក់បាំងអ្វីបន្តិចអំពីវាឲ្យសោះ។ ប្រសិនបើអ្នកបានលាក់បាំងតែបន្តិចនូវអ្វីដែល(អល់ឡោះ)បានបញ្ចុះទៅឲ្យអ្នកនោះ គឺអ្នកមិនមែនជាអ្នកដែលបានផ្តល់សាររបស់ម្ចាស់អ្នកឡើយ។ (ពិតប្រាកដណាស់ អ្នកនាំសាររបស់អល់ឡោះ លោកបានផ្តល់ទាំងអស់នូវអ្វីដែលគេបានដាក់បទបញ្ជាឲ្យលោកផ្សព្វផ្សាយ។ ដូច្នេះ ជនណាដែលបានអះអាងផ្ទុយពីនោះ ពិតណាស់វាគឺជាការប្រឌិតដ៏ធំធេងមួយទៅលើអល់ឡោះ)។ ហើយអល់ឡោះនឹងការពារអ្នកពីមនុស្សលោកបន្ទាប់ពីថ្ងៃនេះ។ ដូច្នេះ ពួកគេគ្មានសមត្ថភាពអាចធ្វើប្រការអាក្រក់អ្វីមួយឲ្យប៉ះពាល់ទៅដល់អ្នកបានឡើយ។ ពិតណាស់ តួនាទីរបស់អ្នក(ព្យាការីមូហាំម៉ាត់)គ្មានអ្វីក្រៅពីការផ្សព្វផ្សាយសាររបស់អល់ឡោះជាម្ចាស់នោះទេ។ ហើយអល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលគ្មានជំនឿដែលពួកគេមិនចង់បានការចង្អុលបង្ហាញនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល